កិច្ចប្រជុំដេញថ្លៃមូលនិធិឃុំ ស្លែងស្ពាន មុនម៉ោងដេញថ្លៃក្រុមហ៊ុនមួយដើរទប់ក្រុមហ៊ុនផ្សេងៗទៀត ដល់ម៉ោងដាក់សំណើមកខ្សឹមគ្នាថាមិនបានទប់ទេ ចូលដាក់យករៀងៗខ្លួនទៅ ភាសារក្រុមហ៊ុននិយាយយ៉ាងដូច្នេះតើបងប្អូនយល់ដែរឬទេ?

ចេញផ្សាយ ពី P M C TV
កិច្ចប្រជុំដេញថ្លៃមូលនិធិឃុំ ស្លែងស្ពាន មុនម៉ោងដេញថ្លៃក្រុមហ៊ុនមួយដើរទប់ក្រុមហ៊ុនផ្សេងៗទៀត ដល់ម៉ោងដាក់សំណើមកខ្សឹមគ្នាថាមិនបានទប់ទេ ចូលដាក់យករៀងៗខ្លួនទៅ ភាសារក្រុមហ៊ុននិយាយយ៉ាងដូច្នេះតើបងប្អូនយល់ដែរឬទេ? ។ នៅព្រឹកថ្ងៃចន្ទ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៥ ខេត្តសៀមរាប គម្រោងផ្លូវក្រួសក្រហមប្រវែង ៣.៩២ គីឡូម៉ែត្រពិធីនេះក្រោមអធិបតីភាពអភិបាលរងស្រុកស្រីស្នំ ទីចាត់ការផែនការ វិនិយោគខេត្ត មេឃុំស្លែងស្ពាន មន្ត្រីគាំទ្របច្ចេកទេសស្រុក មន្ត្រីគាំទ្រមូលដ្ឋាន សមាជិកសមាជិកាក្រុមប្រឹក្សាស្មៀន ជំនួយការស្មៀននិងមេភូមិអ្នកទទួលផល។ នៅសាលាឃុំស្លែងស្ពានស្រុកស្រីស្នំខេត្តសៀមរាបបានរៀបចំប្រកាសដេញថ្លៃមូលនិធិឃុំមានមួយគម្រោងសាងសង់ផ្លូវគ្រោះក្រហមប្រវែង ៣.៩២ គីឡូម៉ែត្រទទឹង ៥ម៉ែត្រ កម្រាស់គ្រោះក្រហម ០.១៥ម ស្លាកសញ្ញាគម្រោង ១ កន្លែង ការថែទាំរយៈពេល ៦ ខែតម្លៃប៉ាន់ស្មាន ៣៩១.៦៣០.២៣៧ (បីរយកៅសិបមួយលាន ប្រាំមួយរយសាមសិបពាន់ ពីររយសាមសិបប្រាំពីរៀលគត់)( កិច្ចប្រជុំនេះបានដំណើរការប្រកួតប្រជែងនិងបើកសំណើដេញថ្លៃប្រកបដោយតម្លាភាព គណនេយ្យភាព យុត្តិធម៌មិនបង្ខិតបង្ខំឬឃុបឃិត ពីស្ថាប័នមន្ត្រីណានោះឡើយ ។ ពេលវេលាទទួលសំណើ ដេញថ្លៃ ម៉ោង 09:10 នាទីទទួលសំណើបាន០៦សំណើ ដល់ម៉ោង 09:15 នាទីបើកសំណើនិងប្រកាសសំណើ លទ្ធផលឈ្នះទៅលើឈ្មោះ ញ៉ូវ ចន្ធីក្រុមហ៊ុនឈ្មោះ អអិមធីវីខនត្រាក់សិន ក្នុងតម្លៃទាប ១៣២ ៨៨៨ ៦០០រៀលគត់ ។ (ក្រុមហ៊ុនដែលឈ្នះដាក់តម្លៃទាបពេកតើធ្វើផ្លូវមានគុណភាពដែរឬទេ…??) ។ – សូមឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប សូមលោកមេត្តាជួយក្រឡេកមើលក្រុមហ៊ុនដែលដេញថ្លៃឈ្នះក្នុងឃុំសង្កាត់នៅខេត្តសៀមរាបផងទាន! ជាពិសេសមន្ត្រីថ្នាក់ជាតិសូមលោកប្រមើលមើលផងទាន។ បើប្រជាពលរដ្ឋរស់នៅសង្ខាងផ្លូវនិងអ្នកប្រីប្រាស់ផ្លូវមានការរិះគន់ឬយ៉ាងណា សារព័ត៌មានយើងខ្ញុំផ្សាយដូចពលរដ្ឋនិងអ្នកប្រើប្រាស់ផ្លូវលើកឡើង ។ លេខទូរសព្ទស្នាក់ការការផ្សាយ ០១២៥៤៣២០៣

Leave a Reply

Your email address will not be published. Required fields are marked *