ចេញផ្សាយ ពី P M C TV
ពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ ថ្ងៃអង្គារ ៨ កើត ខែអស្សុជឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅបរិវេណវត្តគីរីធម្មសាធរក្ខារាម(វត្តភ្នំកៅបី)ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ មន្ទីរៀបចំដែនដី នគរូបនីយកម្មខេត្ត រៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីជូនបងប្អូនប្រជាពលរដ្ឋ។ពិធីនេះមានការអញ្ជើញចូលរួម លោកមាស តារ៉ាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និង សុរិយាដីខេត្តបន្ទាយមានជ័យ លោកគឹង ស៊ីណាត អភិបាលរងស្រុកម៉ាឡៃ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធនៅក្នុងស្រុក ព្រមទាំងប្រជាពលរដ្ឋានៅក្នុងឃុំអូរស្រឡៅ។ សូមបញ្ជាក់ការបិទផ្សាយ នេះមានចំនួន ៨ភូមិ លើក្បាលដីសរុបចំនួន ៤១១៥ ក្បាលដីនាពេលនេះ។ ក្នុងឱកាសនេះឯកឧត្តមឈឿន ក្រៃយ៉ុងអភិបាលរងខេត្ត អភិបាលរងស្រុក ប្រធានមន្ទី មានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខនិងពន្យល់ណែនាំ អំពីការពិនិត្យនូវឯកសារជូនប្រជាពលរដ្ឋ ពួកគាត់ដែលបានចូលរួមមានការសប្បាយចិត្តរីករាយដោយបានអាជ្ញាធ ប្រធានមន្ទីរ បានរៀបចំធ្វើប្លង់ជូនពួកគាត់។ អត្ថបទដោយអ្នកស្រីមាស ចន្នី រូបភាពដោយលោកលី គង់

