កម្ពុជាស្វាគមន៍នាវាកងទ័ពជើងទឹកអូស្ត្រាលី ចំនួន ១គ្រឿង (HMAS Ballarat -FFH155) (AKP ព្រះសីហនុ)

ចេញផ្សាយ ពី P M C TV
កម្ពុជាស្វាគមន៍នាវាកងទ័ពជើងទឹកអូស្ត្រាលី ចំនួន ១គ្រឿង (HMAS Ballarat -FFH155) (AKP ព្រះសីហនុ) នាព្រឹកថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមនាវីត្រី អ៉ិន សុខេមរ៉ា នាយសេនាធិការរង មូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូប អញ្ជើញទៅ​ទទួលស្វាគមន៍នាវាកងទ័ពជើងទឹករបស់អូស្ត្រាលី ចំនួន ១គ្រឿង ឈ្មោះ HMAS Ballarat -FFH155 (Anzac Class FFH) ដឹកនាំដោយវរនាវីទោ Dean Uren មេបញ្ជាការនាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នាវានេះអញ្ជើញមកដល់ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀត រវាងប្រទេសទាំងពីរ (កម្ពុជា-អូស្ត្រាលី)៕ -លក្ខណៈបច្ចេកទេស ១.នាវាឈ្មោះ HMAS Ballarat -FFH155 (Anzac Class FFH) -មេបញ្ជានាវា លោកវរនាវីទោ Dean Uren +ទម្ងន់ផ្ទុក ៣៩០០ តោន +បណ្ដោយ ១១៨ ម៉ែត្រ +ទទឹង ១៤.៨ ម៉ែត្រ +ជម្រៅទឹក ៦.៤ ម៉ែត្រ
(ប្រភព៖ ព័ត៌មានកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម)
#៣នាទីពីសង្គមនិងនយោបាយ #Cambodia
#peace #development #Hunmanet

Leave a Reply

Your email address will not be published. Required fields are marked *