មន្ត្រីក្នុងខេត្តចុះពិនិត្យទីតាំងស្តុកមាន់ខ្នាតធំរបស់ឈ្មួញឈ្មោះសាយ ទូច ស្ថិតនៅភូមិទឹកថ្លាមានបញ្ហាក្លិនស្អុយជាប្រចាំនិងសំឡេងរំខានពេលយប់ប៉ះពាល់ដល់ប្រជាពលរដ្ឋ១៨ គ្រួសារ

ចេញផ្សាយ ពី P M C TV
មន្ត្រីក្នុងខេត្តចុះពិនិត្យទីតាំងស្តុកមាន់ខ្នាតធំរបស់ឈ្មួញឈ្មោះសាយ ទូច ស្ថិតនៅភូមិទឹកថ្លាមានបញ្ហាក្លិនស្អុយជាប្រចាំនិងសំឡេងរំខានពេលយប់ប៉ះពាល់ដល់ប្រជាពលរដ្ឋ១៨ គ្រួសារ។ ថ្ងៃចន្ទ ៦រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៥ នៅទីតាំងស្តុកមាន់មួយកន្លែងស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ លោកឃ្លោក នួយ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអ៊ុំ រាត្រីអភិបាលនៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ ឧត្តមសេនីយ៍ត្រី ឃួន វណ្ណាស្នងការរងខេត្ត វីរៈសេនីយ៍ទោសុខ ភាពកងរាជអវុធហត្ថខេត្ត តំណាងអភិបាលក្រុង អធិការក្រុង លោកឆាយ ឈុនលី លោកហ៊ុយ ទូច មន្ត្រីមន្ទីរកសិកម្ម និងមន្ត្រីមន្ទីរបរិស្ថាន តំណាងចៅសង្កាត់ មេភូមិ និង តំណាងទីតាំងស្តុកមាន់ ព្រមទាំងប្រជាពលរដ្ឋ ១៨ គ្រួសារ អញ្ជើញចូលរួម។ ក្នុងពិធីនោះប្រជាពលរដ្ឋ១៨គ្រួសារស្នើសុំនិងសំណូមពរដល់អភិបាលខេត្ត ជួយឱ្យម្ចាស់ស្តុកមាន់នេះប្ដូរទីតាំង កាន់តែលឿនកាន់តែល្អ ព្រោះធ្វើឲ្យប៉ះពាល់សុខភាពពួកគាត់ និងមានសំឡេងរំខានពេលយប់ ។ប្រជាពលរដ្ឋ១៨គ្រួសារពួកគាត់សង្ឃឹមថារយៈពេល ១០ថ្ងៃម្ចាស់ស្តុកមាន់នេះនឹងប្តូទីតាំងថ្មីបានហើយ។ប្រជាពលរដ្ឋ ១៨ គ្រួសារពួកគាត់មានការសប្បាយចិត្តនិងថ្លែងអំណរអរគុណដល់អភិបាលខេត្តនិងមន្ត្រីក្នុងខេត្តបានអញ្ជើញមកជួយសម្រួលដល់ពួកគាត់អំពីបញ្ហាក្លិនស្អុយនិងសំឡេងរំខានពេលយប់នឹងប្ដូរទីតាំងនៅពេលខាងមុខ។តើលោកសាយ ទូច ប្ដូរទីតាំងស្តុកមាន់បានដូចប្រជាពលរដ្ឋស្នើសុំឬសំណូមពរដែរ ?បើទីតាំងស្តុកមាន់នេះមានអ្វីប្លែកឬមានការលើកឡើងរបស់ប្រជាពលរដ្ឋ១៨គ្រួសារនោះយ៉ាងណា សារព័ត៌មានយើងខ្ញុំផ្សាយលេខក្រោយៗទៀត។ អត្ថបទដោយមាស ចន្នី រូបភាពដោយលោកលី គង់

Leave a Reply

Your email address will not be published. Required fields are marked *