នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក សុិន សូផាន្នី មេបញ្ជាការរង ទទួលផែនកសាងកម្លាំង និងទំនាក់ទំនងកិច្ចការសាធារណៈ

ចេញផ្សាយ ពី P M C TV
នៅព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក សុិន សូផាន្នី មេបញ្ជាការរង ទទួលផែនកសាងកម្លាំង និងទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានក្រុមការងារទី១ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ និងត្រួតពិនិត្យវាយតម្លៃដោយផ្ទាល់ ចំពោះយោធិនដល់អាយុចូលសោធននិវត្តន៍ ឆ្នាំ២០២៦ និងឆ្នាំ២០២៥ ចុះ។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីចូលរួមពី លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយ-នាយរងការិយាល័យជំនាញ មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ លោកមេបញ្ជាការ វរសេនាតូច កងរាជអាវុធហត្ថចល័ត និងយោធិន នៃកងរាជអាវុធហត្ថដល់អាយុចូលសោធននិវត្តន៍ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *