ចេញផ្សាយ ពី P M C TV
លោកជំទាវ គីម ជីណា អនុរដ្ឋមន្រ្តីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ បានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី ថាជាការពិត ឧក្រិដ្ឋជន នៃអំពើឆបោកតាមប្រព័ន្ធអនឡាញនេះ មានខ្សែបណ្ដាញ ធ្វើសកម្មភាពទូលំទូលាយ ចេញពីគ្រប់ទីកន្លែង និងបណ្ដាលឱ្យមានជនរងគ្រោះស្ទើរគ្រប់ប្រទេស ដែលទាមទារជាចាំបាច់ នូវកិច្ចសហប្រតិបត្តិការដោះស្រាយទ្វេរភាគី ឬជាសកល។ ជាការកត់សម្គាល់ លោកជំទាវ បានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត អំពីការចាប់អារម្មណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលចំពោះទិដ្ឋភាពប្រទេសកម្ពុជាដែល លោកជំទាវ ទើបបានឃើញផ្ទាល់ភ្នែកជាលើកដំបូង ដោយពោលសរសើរក្នុងន័យដើមថា «កម្ពុជា ជាប្រទេសដ៏ស្រស់ស្អាត និងមានវប្បធម៌ដ៏ជ្រាលជ្រៅ»។ លោកជំទាវ ថែមទាំងបានបញ្ជាក់ពីគម្រោងនាំក្រុមគ្រួសារ មកទស្សនាប្រទេសកម្ពុជាដោយក្ដីរីករាយ ជាលក្ខណៈឯកជន នាពេលខាងមុខផងដែរ៕ Her Excellency Kim Jina, Second Vice Minister of Foreign Affairs of the Republic of Korea, informed His Excellency Abhisantibindit, the Deputy Prime Minister, that it is true that the criminals involved in online scamming have an extensive network operating from everywhere, causing victims in almost every country, which necessitates bilateral or global cooperation to resolve the issue. It is noteworthy that Her Excellency informed His Excellency Abhisantibindit of her surprising impression of Cambodia’s landscape, which she had just witnessed for the first time, stating that in the original sense, “Cambodia is a beautiful country with profound culture.” Her Excellency also confirmed her plan to happily bring her family to visit Cambodia privately in the future. 17/10/2025 🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior 🌐Sar Sokha
🌐Join Telegram 🌐YouTube 🌐TikTok
#សសុខា #SarSokha #កម្ពុជា #Cambodia

