ចេញផ្សាយ ពី P M C TV
ខ្ញុំទើបបានមើលវីដេអូមានរយៈពេលជាង៨នាទីរបស់ក្រុមដែលដឹកនាំដោយលោកKO1ទាក់ទងដល់ការធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ។ ខ្ញុំពិតជាមានការខកចិត្តចំពោះអំពើ មិនគប្បីរបស់បងប្អូនទាំងនេះពិសេស សម្រាប់លោកKO1តែម្តង។ ការដុតចោលទំនិញថៃ ការដាក់បណ្តាសាចំពោះអ្នកលក់ទំនិញថៃដែលនៅសេសសល់លក់មិនទាន់អស់ គឺជាអំពើទៅហួសពីស្នេហាជាតិនិងជា របៀបក្រុមនិយមជ្រុលហួសហេតុ។ ប្រជាជនកម្ពុជាច្រើនណាស់ដែលធ្វើ ពហិការមិនប្រើប្រាស់ទំនិញថៃមាន ស្ទើរតែ៩៩ភាគរយទៅហើយមិនថា ប្រជាជននៅក្នុងប្រទេសឬបងប្អូនខ្មែរ នៅក្រៅប្រទេសនោះទេ។ ចំណោទបញ្ហានៅត្រង់អាជីវកលក់ដូរ ដែលមានទំនិញថៃនៅសល់តើឲ្យពួក គាត់យកទៅណា? ដុតបំផ្លាញចោល ឬបន្តលក់ដើម្បីប្រមូលដើមទុនមកវិញ?ប្រសិនបើKo1មានប្រាក់សូម យកទៅទិញទំនិញដែលនៅសេសសល់ទាំងនេះធ្វើជាចំណីសត្វ ប្រសើរជាងដុតចោលដូចKo1បានធ្វើ ដែលមានក្នុងវីដេអូនេះ។បើមនុស្សមិន ទទួលទាន ទុកឲ្យសត្វសុីប្រសើរជាង ដុតឬកម្ទេចចោល។ ខ្ញុំសូមឲ្យKo1បញ្ឈប់សកម្មភាពបែប ឆ្កួតៗនេះជាបន្ទាន់និងចូលរួមពង្រឹង តម្លៃសីលធម៌ សុជីវធម៌ គុណធម៌និង ភាពថ្លៃថ្នូររបស់ជាតិ។ Connect with Samdech Hun Sen : 🌐Facebook 🌐Telegram 🌐TikTok 🌐Twitter 🌐YouTube 🌐Instagram
🌐Website

