ចេញផ្សាយ ពី P M C TV
សម្ដេចព្រះសិរីសម្មភិវង្ស ទេព ផាន ព្រះរាជាគណៈត្រី ព្រមទាំងមន្ត្រីសង្ឃ យាង និមន្ត ព្រះទានព្រះអំណាយជូនប្រជាពលរដ្ឋរងគ្រោះភូមិព្រៃចាន់ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ ថ្ងៃពុធ១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២២ខែតុលា ឆ្នាំ២០២៥ នៅបរិវេនវត្តពុទ្ធិសីមារាមជោគជ័យ ភូមិជោគជ័យឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោកលី សុវណ្ណារិទ្ធអភិបាលរងខេត្តតំណាងខ្ពង់ខ្ពស់ ឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យអញ្ជើញអមដំណើរ ព្រះសេរីសម្មភិវង្ស ទេព ផាន ព្រះរាជាគណៈថ្នាក់ត្រី សមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា ព្រះបាឡាក់គណរាជធានីភ្នំពេញ ព្រះវិន័យធរគណរាជធានីភ្នំពេញនិងជាព្រះអនុគណខណ្ឌពោធិសែនជ័យយាងនិមន្តចែកអំណោយជូនប្រជាពលរដ្ឋតែរងគ្រោះពីការរំលោភបំពាន ព័ទ្ធលួសបន្លាដាក់កង់ឡានពីរយោធាថៃមានចំនួនពីរភូមិភូមិជោគជ័យ ភូមិព្រៃចាន់១០០០គ្រួសារក្នុង១គ្រួសារ អង្ករ២០គីឡូក្រាម ទឹកសុីអុីវ១យួរ ១ទឹកត្រីមួយយួរ មី១កេស ត្រីខមួយយួរ ថវិការ៣០០០០៛ បីមុីនរៀល។ អត្ថបទមាស ចន្នី រូបភាពលោកលី គង់

