ព្រះរាជពិធីបុណ្យខួបលើកទី ២១ នៃការគ្រងបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ចេញផ្សាយ ពី P M C TV
ព្រះរាជពិធីបុណ្យខួបលើកទី ២១ នៃការគ្រងបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃអង្គារ ៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តបន្ទាយមានជ័យរៀបចំពិធីបុណ្យ ខួបលើកទី២១នៃការគ្រងបរមរាជសម្បត្តិព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអ៊ុំ រាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ លោកលី សុវណ្ណារិទ្ធ អភិបាលរងខេត្ត ឡើងអានព្រះរាជជីវប្រវត្តិសង្ខេប ពិធីបួងសួងថ្វាយព្រះកុសលនិងនិមន្តព្រះសង្ឃចំរើនព្រះបរិត្ត របាំថ្វាយព្រះពរ ឯកឧត្តមអ៊ុំ រាត្រី អានព្រះរាជសារថ្វាយព្រះពរព្រះមហាក្សត្រ ពិធីនេះមានការនិមន្ត អញ្ជើញចូលរួម ព្រះសង្ឃ អភិបាលរងខេត្ត កងកម្លាំងទាំងបី អភិបាលក្រុងស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាព តាជី ដូន ជីពុទ្ធបរិស័ទ ជុំវិញ និងប្រគេនទេយ្យទានជូនព្រះសង្ឃ ចែកអំណោយដល់តាជីយាយជី២០នាក់ ពិធីបន្លែងសត្វសុំសេចក្តីសុខសេចក្តីចម្រើន។ ដោយមាស ចន្នី រូបភាពដោយលោកលី គង់

Leave a Reply

Your email address will not be published. Required fields are marked *