(ខេត្តបន្ទាយមានជ័យ)ព្រះឧត្តមសីលញាណ ធុល សុធា ព្រះមេគណខេត្តបន្ទាយមានជ័យ ព្រះគណធិបតី អធិបតីនិមនពិធី(បុណ្យវិសាខបូជា)

ចេញផ្សាយ​ ពី​ P.M.C.TV
(ខេត្តបន្ទាយមានជ័យ)ព្រះឧត្តមសីលញាណ ធុល សុធា ព្រះមេគណខេត្តបន្ទាយមានជ័យ ព្រះគណធិបតី អធិបតីនិមនពិធី(បុណ្យវិសាខបូជា)។ ថ្ងៃអាទិត្យ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ខែឧសភា ឆ្នាំ២០២៥ នៅ​ (វត្តគិរីជុំចំការខ្នុរ ) សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មន្ទីរធម្មការខេត្ត រៀបចំពិធី(វិសាខបូជា) មានការអញ្ជើញចូលរួមឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លី សុវណ្ណារិទ្ធ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអ៊ុំ រាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម ឆៅវៈលោភ យិមប្រាក់សិត អភិបាលរង ខេត្តស្រះកែវ ព្រះអនុគណ ស្រុកអារញ្ញ ព្រះរាជាណាចក្រថៃ ។ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ សាលាគណខេត្ត ព្រះគ្រូអនុគណ គ្រប់ ក្រុង ស្រុក ព្រះចៅអធិការគ្រប់វត្ត ជុំវិញខេត្តបន្ទាយមានជ័យ ឯកឧត្តម ឧត្តមសេនីយ៍ ស្នងការរង មេបញ្ជាការរង លោក.លោកស្រី ប្រធាន អនុប្រធានមន្ទីនានា អភិបាលក្រុង ស្រុក ចៅសង្កាត់ មេឃុំ លោកអាចារ្យ ពុទ្ធបរិស័ទជិតឆ្ងាយ និមន្តនិងអញ្ជើញ ចូលរួម ១២១១ អង្គ/នាក់ ។ក្នុងពិធី​ (បុណ្យវិសាខបូជា) ម៉ោង២រសៀលចេញពីវត្តគីរីជុំចំការខ្នុរ ចុះផ្លូវជាតិលេខ ៥ ឆ្ពោះទៅភ្លើងស្តុបទឹកថ្លា ឡើងទៅផ្លូវ ៧មករា មកផ្លូវជាតិលេខ ៥៦A ឆ្ពោះទៅរង្វង់មូលអវលោកិតេស្វារៈ ចូលមកវត្តគីរីជុំចំការខ្នុរវិញ ប្រារព្ធពិធី ថ្វាយ វេរ គ្រឿងសក្ការៈ ប្រកាស(វិសាខបូជា)។ ថ្ងៃ(វិសាខបូជា)ជាថ្ងៃសំខាន់របស់ពិភពលោក ឬអោយរហស្សនាមថា (ព្រះពុទ្ធសាសនាគឺជាសាសនានៃសន្តិភាព)។ ដោយមាស ចន្នី រូបភាពដោយលោកលី គង់

Leave a Reply

Your email address will not be published. Required fields are marked *