ចេញផ្សាយ ពី P M C TV
(ខេត្តព្រះវិហារ)ភាពរញ៉េររញ៉ៃនិងខ្សឹបខ្សៀវរបស់ក្រុមហ៊ុន ក្នុងកិច្ចប្រជុំដេញថ្លៃក្នុងម៉ោងទទួលសំណើរ មូលនិធិឃុំសង្កាត់ ហាក់បីដូចជាមិនគោរពតាមសៀវភៅមហាផ្ទៃ ។ នៅព្រឹកថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ត្រូវនឹងថ្ងៃទី១២ខែវិច្ឆិការ ឆ្នាំ២០២៥។ នៅសាលាឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ បានរៀបចំប្រកាសដេញថ្លៃមាន៣គម្រោង ពីរឃុំ។ពីធីនេះក្រោមអធិបតីភាពនាយកទីចាត់ការខេត្ត លោកមេឃុំទាំងពីរឃុំ ប្រធានគណៈកម្មការលទ្ធកម្មឃុំសមាជិកសមាជិកា ក្រុមប្រឹក្សាស្មៀន ជំនួយការស្មៀនឃុំ អ្នកទទួលការគ្រប់បណ្ដាខេត្ត ។បើកប្រកាសទទួលសំណើរដេញថ្លៃ ចំនួន២ឃុំ ១.ឃុំកំពង់ស្រឡៅមួយ លេខកូដឃុំ ១៣០២០៧ គម្រោងសាងសង់ផ្លូវបេតុងអាមេ ប្រវែង៣២០ម៉ែត្រទទឹង៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រលូកាត់ផ្លូវភ្លោះអង្កត់ផ្ចិត១ម៉ែត្រប្រវែង៧ម៉ែត្រ១កន្លែងភ្លើងសូឡា៤កន្លែង តម្លៃប៉ាន់ស្មាន ២៨៧ ៤៥៧ ៧៥២ រៀលគត់ ក្រុមហ៊ុនដេញថ្លៃឈ្នះឈ្មោះ គ័ង លីណែត ដាក់តម្លៃ១៤៥ ៧០០ ០០០រៀលគត់ ២ ឃុំឆែបពីរ លេខកូដឃុំ ១៣០២០២ គម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង ២០០ម៉ែត្រទទឹង ៥ម៉ែត្រកម្រាស់ ០.១៥ ម៉ែត្រភ្លើងសូឡា៤ កន្លែង តម្លៃប៉ាន់ស្មាន ១៦៦ ៥៣៩ ៩២៣ រៀលគត់ ក្រុមហ៊ុនដេញថ្លៃឈ្នះឈ្មោះ ជីវ ប៊ុននី ដាក់តម្លៃ៧០.០០០.០០០រៀលគត់ ។ ៣ ឃុំឆែបពីរ លេខកូដឃុំ ១៣០២០២ គម្រោងសាងសង់ជួសជុលផ្លូវក្រួសក្រហមប្រវែង១១០០ម៉ែត្រ ទទឹង៥ម៉ែត្រកម្រាស់ក្រួសក្រហម០.១៥ម៉ែត្រ សាងសង់លូមុខកាត់ផ្លូវអង្កត់ផ្ចិត០.៨០ម៉ែត្រ ប្រវែង៧ម៉ែត្រ ចំនួន១កន្លែង និងសាងសង់លូកាត់ផ្លូវទោលអង្កត់ផ្ចិត១ម៉ែត្រ ប្រវែង៧ម៉ែត្រ ចំនួន៣កន្លែង ភ្លើងសូឡា៤កន្លែង តម្លៃប៉ាន់ស្មាន១៣៨ ៦៣៧ ៧៧៨រៀលគត់ក្រុមហ៊ុនដេញថ្លៃឈ្នះឈ្មោះជីវគឹមឡុងដាក់តម្លៃ១៣៦ ៤០០ ០០០រៀលគត់ ។គម្រោងទាំង៣ត្រូវមានស្លាកសញ្ញាគម្រោង១កន្លែង ការថែទាំរយ:ពេល០៦ខែ។ពេលវេលាទទួលសំណើរដេញថ្លៃម៉ោង០៨.៣០នាទីដល់ម៉ោង០៨.៤០នាទីបើកសំណើរ និងប្រកាសសំណើរ។-ក្រោយពីប្រធានគណៈកម្មការលទ្ធកម្មបានបើកសំណើ ពិនិត្យនិងវាយតំលៃ ជាលទ្ធផលទទួលបានជោគជ័យក្នុងតំលៃទាបជាងគេអ្នកដេញថ្លៃឈ្នះដូចរៀបរាប់នៅខាងលើ។-ពិធីនេះបានដំណើរការប្រកួតប្រជែងនិងបើកសំណើដេញថ្លៃ ប្រកបដោយតម្លាភាព គណនេយ្យភាព យុត្តិធម៌ មិនមានការបង្ខិតបង្ខំឬ ឃុបឃិតពីស្ថាប័ណ្ណមន្ត្រីឬអ្នកទទួលការណានោះឡើយ។ក្រុមហ៊ុនដេញថ្លៃមានភាពរញ៉េរញ៉ៃនិងខ្សឹមខ្សៀវគ្នាក្នុងម៉ោងដាក់សំណើរ ដូចនេះតើធ្វើផ្លូវជាប់លាប់ដែរទេ? ប្រជាពលរដ្ឋនៅក្នុងឃុំនោះថាចាំមើលក្រុមហ៊ុន ដេញឈ្នះទាំង៣នេះធ្វើផ្លូវបានជាប់លាប់ទេ? ពួកគាត់ស្នើសូមឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាល ព្រះវិហារមេត្តាជួយក្រឡេកមើលក្រុមហ៊ុនដែលដេញថ្លៃឈ្នះទាំង៣ក្រុមហ៊ុននោះផងទាន!និងត្រៀមធ្វើផ្លូវក្នុងឃុំ សង្កាត់ ក្នុងខេត្ត លោកអភិបាលផងទាន ជាពិសេសមន្ត្រីថ្នាក់ជាតិសូមលោកប្រមើលមើលផងទាន។ បើបងប្រជាពលរដ្ឋនៅសង្ខាងផ្លូវមានការរិះគន់ក្នុងការសាងសង់ផ្លូវ៣ខ្សែក្នុងឃុំទាំងពីរ នោះយ៉ាងណាសារព័ត៌មានយើងខ្ញុំផ្សាយដូចពលរដ្ឋលើកឡើង។ លេខទូរសព្ទស្នាក់ការការផ្សាយ០១២៥៤៣២០៣

