ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ”

ចេញផ្សាយ ពី P M C TV
“ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ” នៅតាមបណ្តាខេត្តចំនួន៣ គឺថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តបាត់ដំបង, ថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ និងថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តសៀមរាប​​ ដែលបានរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រដ្ឋបាលខេត្តបាត់ដំបង រដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលខេត្តសៀមរាប។ ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ នឹងមានសហគ្រាស ក្រុមហ៊ុន រោងចក្រ អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងសមាគម ចូលរួមផ្សព្វផ្សាយ និងដាក់តាំងបង្ហាញសមិទ្ធផលវគ្គអប់រំបណ្តុះបណ្តាល និងព័ត៌មានឱកាសការងារដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្មរាប់ម៉ឺនកន្លែង ដោយមានការសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់នៅហ្នឹងកន្លែង៕ 👉បងប្អូនពលករដែលចង់បានការងារធ្វើ ឬចង់សួរព័ត៌មានអំពីឱកាសការងារសូមទាក់ទងមក NEA តាមរយៈលេខទូរស័ព្ទ Hotline ១២៩៧។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Leave a Reply

Your email address will not be published. Required fields are marked *