(ខេត្តព្រះវិហារ)អ្នកទទួលការអង្គុយលើសាលាឃុំស្តៅកាន់ប៊ិតត្រៀមដាក់ក្នុងប្រអប់ទទួលសំណើរ តែអ្នកទទួលការម្នាក់ចុះពីសាលាឃុំរួចឡើងមកដាក់ប៊ីតសំណើដេញថ្លៃមូលនិធិឃុំជិតផុតម៉ោង តើ??

ចេញផ្សាយ ពី P M C TV
(ខេត្តព្រះវិហារ)អ្នកទទួលការអង្គុយលើសាលាឃុំស្តៅកាន់ប៊ិតត្រៀមដាក់ក្នុងប្រអប់ទទួលសំណើរ តែអ្នកទទួលការម្នាក់ចុះពីសាលាឃុំរួចឡើងមកដាក់ប៊ីតសំណើដេញថ្លៃមូលនិធិឃុំជិតផុតម៉ោង តើ?? ។ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិការ ឆ្នាំ២០២៥ នៅសាលាឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានរៀបចំប្រកាសដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ២០២៥ ពីធីនេះក្រោមអធិបតីភាពនាយករង ផែនការវិនិយោគទីចាត់ការខេត្ត មន្ត្រីបច្ចេកទេសខេត្ត មន្ត្រីស្រុក លោកមេឃុំ ប្រធានគណៈកម្មការលទ្ធកម្មឃុំសមាជិកសមាជិកា ក្រុមប្រឹក្សាស្មៀន ជំនួយការស្មៀនឃុំ អ្នកទទួលការគ្រប់បណ្ដាខេត្ត ក្នុងពិធីនិងក្នុងម៉ោងដាក់សំណើរ ម៉ោង៨.០០នាទីដល់ម៉ោង៨.១០នាទី ប្រកាសបើកសំណើរដេញថ្លៃម៉ោង៨.១៥នាទី ឃុំ ស្តៅ លេខកូដឃុំ ១៣០៦០៤ គម្រោងសាងសង់ផ្លូវបេតុងអាមេ ប្រវែងបណ្តោយ២៧០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ភ្លើងសូឡា១.០០០វ៉ាត់កម្ពស៥ម៉ែត្រចំនួន៥កន្លែង ស្លាក់សញ្ញាគម្រោង១កន្លែង តម្លៃប៉ាន់ស្មាន១៨៤ ៩៦៦ ០៨៩ រៀលគត់ ក្រុមហ៊ុនដាក់សំណើរមាន៤ក្រុមហ៊ុន ១.ក្រុមហ៊ុន ទួន សុផល តម្លៃដាក់ដេញ ១៥១.០០០.០០០រៀលគត់ ២.ក្រុមហ៊ុន យ៉ាដេតខនរ៉ាក់សិន តម្លៃដាក់ដេញ ១២៥.៧០០.០០០រៀលគត់ ៣.ក្រុមហ៊ុន ផាកសុខហ៊ាង ឯក តម្លៃដាក់ដេញ ៨៧.៤៨៥.០០០រៀលគត់ ៤.ក្រុមហ៊ុន ហៃ ម៉ានីមុិច តម្លៃដាក់ដេញ ៩៧ ៧០០ ០០០ រៀលគត់ តម្លៃកែតម្រូវ ៨៦.២៥០.០០០រៀលគត់់ ។គណៈកម្មការប្រកាសលទ្ធផលមិនមានក្រុមហ៊ុនណាម្នាក់ឡើងតវ៉ាឡើយសូមមើលតារាងកត់ត្រា នៅខាងក្រោម។ ពិធីនេះបានដំណើរការប្រកួតប្រជែងនិងបើកសំណើដេញថ្លៃ ប្រកបដោយតម្លាភាព គណនេយ្យភាព យុត្តិធម៌ មិនមានការបង្ខិតបង្ខំឬ ឃុបឃិតពីស្ថាប័ណ្ណមន្ត្រីឬអ្នកទទួលការណានោះឡើយ។ សារព័ត៌មានយើងខ្ញុំបានឮពលរដ្ឋនៅក្នុងបរិវេណសាលាឃុំខ្សឹបខៀវអោយអ្នកសារព័ត៌មានឮថាដេញថ្លៃទាបយ៉ាងហ្នឹងតើធ្វើផ្លូវជាប់ទេ? សូមឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត ព្រះវិហារមេត្តាជួយក្រឡេកមើលក្រុមហ៊ុនដែលដេញថ្លៃឈ្នះផងទាន!និងត្រៀមធ្វើផ្លូវក្នុងឃុំ សង្កាត់ ក្នុងខេត្ត លោកអភិបាលផងទាន!ជាពិសេសមន្ត្រីថ្នាក់ជាតិសូមលោកប្រមើលមើលផងទាន!បើបងប្រជាពលរដ្ឋនៅសង្ខាងផ្លូវមានការលើកឡើងឬរិះគន់ក្នុងការសាងសង់ផ្លូវក្នុងឃុំនោះយ៉ាងណាសារព័ត៌មានយើងខ្ញុំផ្សាយដូចពលរដ្ឋលើកឡើង។ លេខទូរសព្ទស្នាក់ការការផ្សាយ០១២៥៤៣២០៣

Leave a Reply

Your email address will not be published. Required fields are marked *