(ខេត្តបន្ទាយមានជ័យ)ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិតគន់ គីម អញ្ជើញប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ

ចេញផ្សាយ ពី P M C TV
(ខេត្តបន្ទាយមានជ័យ)ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិតគន់ គីម អញ្ជើញប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ ព្រមទាំងសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន ដែលពិធីនេះប្រព្រឹត្តនៅសាលប្រជុំ ធំសាលាខេត្តបន្ទាយមានជ័យ។ ពិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ អ.ន.ក, ឯកឧត្តមប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម អ៊ំុំ ត្រី អភិបាលខេត្ត និងជាប្រធានសមាគមខេត្ត, ឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងជាអនុប្រធានប្រចាំការសមាគមខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត,មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, អភិបាលក្រុង-ស្រុក, លោកចៅសង្កាត់-លោកមេឃុំ, លោក-លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, កងកម្លាំងទាំងបី, អតីតយុទ្ធជន និងនិវត្តជន សរុបចំនួនប្រមាណ ៤១៧នាក់។ អត្ថបទមាស ចន្នី រូបភាពលោកលី គង់

Leave a Reply

Your email address will not be published. Required fields are marked *