ចេញផ្សាយ ពី P M C TV
(ខេត្តព្រះវិហារ) ចាក់ផ្សាយទាំងស្រុងនូវពិធីដេញថ្លៃគម្រោងផ្លូវមូនិធិ ឃុំ ជូនពុកម៉ែបងប្អូនទស្សនា។ នៅព្រឹកថ្ងៃចន្ទ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិការ ឆ្នាំ២០២៥ នៅសាលាឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានរៀបចំប្រកាសដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ២០២៥ចំនួនពីរឃុំ បីគម្រោង ពីធីនេះក្រោមអធិបតីភាពអភិបាលរងស្រុក នាយករង ផែនការវិនិយោគទីចាត់ការខេត្ត មន្ត្រីបច្ចេកទេសខេត្ត មន្ត្រីស្រុក លោកមេឃុំទាំងពីរ ប្រធានគណៈកម្មការលទ្ធកម្មឃុំសមាជិកសមាជិកា ក្រុមប្រឹក្សាស្មៀន ជំនួយការស្មៀនឃុំ អ្នកទទួលការគ្រប់បណ្ដាខេត្ត ។ ពេលវេលាទទួលសំណើម៉ោង៨.០០នាទី ពេលវេលាឈប់ទទួលសំណើម៉ោង៨.១០នាទី ពេលវេលាបើកសំណើម៉ោង៨.១០នាទី ឃុំរអាង លេខកូដឃុំ ១៣០៦០២ ផ្លូវក្រាលក្រួសក្រហម ប្រវែង ៥០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស០.១៥ម៉ែត្រ ដាក់លូ ជ្រុងភ្លោះអង្កត់ផ្ចិត២គុណ៣ម៉ែត្រ ប្រវែង៨ម៉ែត្រ ចំនួន១កន្លែង បង្គោលភ្លើងសូឡាបំភ្លឺផ្លូវចំនួន ១០កន្លែងនិងស្លាកសញ្ញាគម្រោង១កន្លែង តម្លៃប៉ាន់ស្មាន ១៦៦ ៧១១ ១៨៥រៀលគត់ ក្រុមហ៊ុនដេញថ្លៃឈ្នះ គង់ សុផាត តម្លៃដាក់ដេញ៣៩ ០០០ ០០០រៀលគត់តម្លៃកែតម្រូវ ១៧ ០០០ ០០០រៀលគត់ ។ឃុំរអាង លេខកូដឃុំ១៣០៦០២ សាងសង់ផ្លូវបេតុង ប្រវែងបណ្តោយ១០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ភ្លើងសូឡា ចំនួន២កន្លែង ស្លាក់សញ្ញាគម្រោង១កន្លែង តម្លៃប៉ាន់ស្មាន៧៧ ៤៥១ ១១៨ រៀលគត់ ។ឃុំត្បែងមួយលេខកូដឃុំ១៣០៦០៤ ផ្លូវបេតុងអាមេ ២៧០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ភ្លើងសូឡាចំនួន២កន្លែង ស្លាកសញ្ញាគម្រោង១កន្លែង តម្លៃប៉ាន់ស្មាន ១៨៤.៩១១.៦៤២រៀលគត់។ ក្រុមហ៊ុនឈ្នះឈ្មោះហៃ ម៉ានីមុិច តម្លៃដាក់ដេញ ៨៣ ៩០០ ០០០រៀលគត់ តម្លៃកែតម្រូវ ៧៥ ២០០ ០០០រៀលគត់។ – ពិធីនេះបានដំណើរការទៅមានភាពរលូនទទួលបានជោគជ័យ។ មេភូមិនិងពលរដ្ឋ ដែលបានទទួលផលមានការសប្បាយចិត្តត្រេកអរដោយក្តីរើករាយ ពួកគាត់សង្ឃឹមថាគាត់នឹងទទួលផ្លូវប្រើប្រាស់បានយូរ។ដល់អ្នកម៉ៅការចុះសាងសង់ ប្រជាពលរដ្ឋនៅសង្ខាងផ្លូវមានការលើកឡើងឬរិះគន់ក្នុងការសាងសង់ផ្លូវក្នុងឃុំនោះយ៉ាងណាសារព័ត៌មានយើងខ្ញុំផ្សាយដូចពលរដ្ឋលើកឡើង។ លេខទូរសព្ទស្នាក់ការការផ្សាយ០១២៥៤៣២០៣

