សូមអបអរសាទរខួប១ឆ្នាំ ក្រមាខ្មែរ ត្រូវបានបញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ!

ចេញផ្សាយ ពី P M C TV
សូមអបអរសាទរខួប១ឆ្នាំ ក្រមាខ្មែរ ត្រូវបានបញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ! ថ្ងៃនេះ គឺជាខួបគម្រប់ ១ឆ្នាំ(០៤ ធ្នូ ២០២៤ -០៤ ធ្នូ ២០២៥) ដែល “ក្រមាខ្មែរ” ត្រូវបានអង្គការយូណេស្កូ (UNESCO) ប្រកាសជាផ្លូវការដាក់បញ្ចូលទៅក្នុង បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ (Intangible Cultural Heritage of Humanity)។ ការចុះបញ្ជីជាប្រវត្តិសាស្ត្រនេះ បានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ២០០៣ របស់អង្គការយូណេស្កូ ស្តីពី “ការការពារបេតិកភណ្ឌវប្បធម៌អរូបី” នាទីក្រុងអាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ ក្រមាខ្មែរ មិនត្រឹមតែជាកន្សែងសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនខ្មែរតាំងពីបុរាណកាល រហូតដល់បច្ចុប្បន្នប៉ុណ្ណោះទេ តែថែមទាំងជា និមិត្តរូបនៃវប្បធម៌ និងអត្តសញ្ញាណជាតិ ដ៏រឹងមាំរបស់កម្ពុជា។ វាមានវត្តមានស្ទើរគ្រប់កាលៈទេសៈ ទាំងការងារប្រចាំថ្ងៃនៅតាមជនបទ ពិធីបុណ្យជាតិ សាសនា រហូតដល់ជាចំណងដៃដ៏មានតម្លៃ។ ប្រជាជនកម្ពុជាគ្រប់រូប  មានកាតព្វកិច្ចរួម ក្នុងការបន្តថែរក្សា ការពារ និងលើកតម្កើងគុណតម្លៃនៃសិល្បៈតម្បាញ និងការប្រើប្រាស់ក្រមាខ្មែរនេះ ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ ៕Connect with Samdech Hun Sen : 🌐Facebook 🌐Telegram 🌐TikTok 🌐Twitter 🌐YouTube 🌐Instagram 🌐Website

Leave a Reply

Your email address will not be published. Required fields are marked *