ចេញផ្សាយ ពី P M C TV
អបអរសាទរ ទិវាជាតិអាកាសចរណ៍ស៊ីវិលលើកទី១ ក្រោមប្រធានបទ «អាកាសចរណ៍ស៊ីវិល ដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមជំរុញសេដ្ឋកិច្ច ទេសចរណ៍ សង្គមនិងវប្បធម៌ ឱ្យមានការរីកចម្រើនប្រកប ដោយចីរភាពនៅព្រះរាជាណាចក្រកម្ពុជា» ដែលជាប្រធានបទដ៏សំខាន់មួយសម្រាប់បង្កើនការយល់ដឹងកាន់តែ ទូលំទូលាយក្នុងចំណោមពលរដ្ឋទូទាំងប្រទេស បណ្តាស្ថាប័នរដ្ឋាភិបាល ស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័នតុលាការ និង បណ្តាភាគីពាក់ព័ន្ធផ្សេងៗទៀត អំពីសារៈសំខាន់នៃវិស័យអាកាសចរណ៍ស៊ីវិល មិនគ្រាន់តែចូលរួមចំណែកក្នុងការ រក្សាបាន និងលើកកម្ពស់នូវសុវត្ថិភាពនិងសន្តិសុខដល់បងប្អូនជនរួមជាតិក្នុងការធ្វើដំណើរតាមផ្លូវអាកាសប៉ុណ្ណោះទេ វិស័យអាកាសចរណ៍ស៊ីវិលថែមទាំងបានជួយលើកកម្ពស់វិស័យទេសចរណ៍ ដែលជាវិស័យគន្លឹះសំខាន់មួយនៃ សេដ្ឋកិច្ចជាតិ តាមរយៈការកែលម្អសេវាកម្មអាកាសចរណ៍ និងការសាងសង់អាកាសយានដ្ឋានទំនើបៗ បានធ្វើ ឱ្យមានការទាក់ទាញភ្ញៀវទេសចរច្រើនជាងមុន មកពីបណ្តាប្រទេសនានាជុំវិញពិភពលោក ដោយជួយបង្កើន ចំណូលជាតិ បង្កើតការងារ និងឱកាសអាជីវកម្មថ្មីៗ។ គោលបំណងក្នុងការប្រារព្ធទិវាអាកាសចរណ៍ស៊ីវិលអន្តរជាតិ នៅថ្ងៃទី៧ ខែធ្នូ ជារៀងរាល់ឆ្នាំ គឺដើម្បីជួយបង្កើត និងពង្រឹងការយល់ដឹងនៅព្រះរាជាណាចក្រកម្ពុជា និងទូទាំងពិភពលោក អំពីសារៈសំខាន់នៃអាកាសចរណ៍ស៊ីវិល ក្នុងការចូលរួមជំរុញសេដ្ឋកិច្ច ទេសចរណ៍ សង្គម និងវប្បធម៌ ឱ្យមានការរីកចម្រើនប្រកបដោយចីរភាព។ ៧ ធ្នូ ២០២៥ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

