ចេញផ្សាយ ពី P M C TV
ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង សូមឆ្លេីយបំភ្លីជូនសាធារណ:ជន ក្នុងបណ្តាញសង្គម មេត្តាជ្រាបថា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១០,០០នាទី បានទទួលព័ត៌មានតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក facebook និងTikTok បានបង្ហោះវីដេអូ និងសរសេររៀបរាប់ថា នារីក្លាហានប្រចាំខេត្តកំពង់ឆ្នាំងមិនខ្លាចស្លាប់ ក្រោយពេលទទួលបានព័ត៌មានខាងលើកម្លាំងសណ្ដាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលនៅជាប់បណ្ដោយផ្លូវជាតិលេខ 5 បានធ្វើការឃាត់អ្នកបើកបរម៉ូតូ ខាងលើ នៅលើផ្លូវជាតិលេខ 5 ចន្លោះគីឡូម៉ែត្រលេខ 94-95 ស្ថិតនៅភូមិថ្មីឃុំពង្រស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្រោយពេលសាកសួរព័ត៌មានអ្នកបើកបរម៉ូតូម៉ាក HONDA TODAY ពណ៌ស ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1M-5748 បេីកបរដោយឈ្មោះ ស.ច.ជ ភេទ ស្រី អាយុ 20 ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង ដែលមានបញ្ហាសតិមិនគ្រប់ ។ យោងតាមការបំភ្លឺរបស់ឈ្មោះ ស .ច ភេទប្រុសអាយុ 78 ឆ្នាំមុខរបរគ្រូបង្រៀនចូលនិវត្តន៍(ជីតាបង្កើត)ជាអាណាព្យាបាលក្មេងស្រីខាងលើ បានឲ្យដឹងថាចៅស្រីរបស់គាត់មានបញ្ហាសរសៃប្រសាទក្នុងអំឡុងឆ្នាំ 2023និងបានទទួលការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងក្រោយពេលទទួលបានការព្យាបាលអាការៈក៏បានល្អប្រសើរនិងត្រឡប់មករៀនសូត្រធម្មតាវិញលុះមកដល់ពេលថ្មីៗនេះប្រហែលមួយសប្តាហ៍មុនចៅស្រីរបស់គាត់មានអាការៈត្រឡប់មកវិញគាត់បានយកទៅទទួលការព្យាបាលម្ដងទៀតលុះមកដល់ព្រឹកថ្ងៃទី07 ខែធ្នូឆ្នាំ 2025 ស្រាប់តែបានទទួលព័ត៌មានថាចៅស្រីរបស់គាត់ជិះម៉ូតូជ្រែពេញផ្លូវនិងត្រូវបានសមត្ថកិច្ចឃាត់តែម្ដង។ យោងតាមលិខិតបញ្ជាក់របស់វេជ្ជបណ្ឌិត គង់ ចាន់ធា ក្មេងស្រីខាងលើពិតជាធ្លាប់បានទទួលសេវាព្យាបាលពិតប្រាកដមែន។ +បបច្ចុប្បន្នសមត្ថកិច្ចបានធ្វេីការអប់រំ និងធ្វេីកិច្ចសន្យា អ្នកបេីកបរ និងអាណាព្យាបាល ។

