ចេញផ្សាយ ពី P M C TV
សម្ដេចតេជោ ហ៊ុន សែន៖ កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សិល យប់ម៉ិញ និងព្រឹកនេះ ក្នុងគោលបំណងទាញយើងឲ្យតបត ដើម្បីបំផ្លាញចោលបទឈប់បាញ់និង សេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជា-ថៃ។បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយ សូមមេបញ្ជាការគ្រប់ ជាន់ថ្នាក់អប់រំបងប្អូននាយទាហានពលទាហានយល់ដឹងគ្រប់ៗគ្នា។ សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយ ដល់ប្រជាជនដែលភៀសសឹកចេញពី តំបន់គ្រោះថ្នាក់មកកាន់តំបន់មាន សុវត្ថិភាព។ ខ្ញុំបានលុបចោលកម្មវិធីការងារផ្សេង ទៀតអស់ហើយដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់ អាវុធទប់ទល់ជាមួយការឈ្លានពាន។ សូមការយោគយល់ពីភ្ញៀវជាតិនិង អន្តរជាតិដែលមិនអាចជួបខ្ញុំបាន។ សូមកីឡាករ កីឡាការិនីដែលទៅចូល ការប្រកួតស៊ីហ្គេមលើកទី៣៣ នៅ ប្រទេសថៃចូលរួមការប្រកួតជាធម្មតា។ #៣ទានីពីសង្គមនិងនយោបាយ

