ចេញផ្សាយ ពី P M C TV
បច្ចុប្បន្នភាពអំពីសភាពការណ៍នៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នៅ ក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥៖ ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀង សន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើ ប្រាស់កម្លាំងយោធាចាប់តាំងពីថ្ងៃទី៧ រហូតមកដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ។ ស្ថានភាពនៃអំពើគំរាមកំហែង និងឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យ កម្ពុជា៖ ទី១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា គិតចាប់ពីម៉ោង ២២:០០នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៧:០៥នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥៖ – ម៉ោង ២២:០៨នាទី យោធាថៃបានបាញ់កាំភ្លើងលើរថក្រោះ នៅតំបន់ជាំតែ និងផ្ទះតាម៉ុក
– ម៉ោង ២២:៣៧នាទី យោធាថៃបានប្រើប្រាស់ snipper ចូលភូមិសាស្ត្រទួល៩៥ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ – ចាប់ពីម៉ោង ១២:១៥នាទីរំលងអធ្រាត្រ យោធាថៃបានបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងយន្ត នៅប្រាសាទតាមាន់ និងប្រាសាទតាក្របី។ – ម៉ោង ៤:០០នាទី យោធាថៃបានចាប់ផ្តើមប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្តគ្រប់គោលដៅ នៅតំបន់ អានសេះ, ភ្នំ៥០០, អូរផ្កាស្នេហ៍, ទ្វារដែក និងភ្នំពងចាប។ – ម៉ោង ៧:០៥នាទី យោធាថៃចាប់ផ្តើមវាយប្រហារដោយប្រើកាំភ្លើងធំគ្រប់ធន់មកភូមិសាស្ត្រថ្មដូន, ជប់គគីរ និងប្រាសាទតាក្របី។ ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ទី២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ភាគីថៃបានបន្តបាញ់ប្រហារមកលើ កម្ពុជា៖ គិតចាប់ពីម៉ោង២២:០០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ – ម៉ោង ២២:០១នាទី យោធាថៃបានប្រើប្រាស់ផ្សែងពុលមកលើភូមិសាស្ត្រព្រៃចាន់។ – ម៉ោង ២២:០៨នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន។ – ម៉ោង ២២:៤៥នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្ត្រព្រៃចាន់ និងបឹងត្រកួន។ – ម៉ោង ២៣:២០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងយន្តបាញ់ចូលភូមិសាស្ត្រព្រៃចាន់។ – ម៉ោង ២៣:៣៨នាទី យោធាថៃបានប្រើប្រាស់ដ្រូនហោះស៊ើបការណ៍លើភូមិសាស្ត្រព្រៃចាន់។ ថ្ងៃព្រឹកទី១២ ខែធ្នូ ឆ្នាំ២០២៥ – ចាប់ពីម៉ោង ៦:២៧នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិទំនប់ដាច់។ – ម៉ោង ៦:៤០នាទី កម្លាំងថ្មើរជើងរបស់យោធាថៃបានដើរចូលមកភូមិសាស្ត្រភូមិជោគជ័យ។ – ម៉ោង ៧:០២នាទី កម្លាំងថ្មើរជើងរបស់យោធាថៃបានដើរចូលមកភូមិសាស្ត្រភូមិព្រៃចាន់។ – ម៉ោង ៧:០២នាទី យោធាថៃបានបាញ់មកលើភូមិសាស្ត្រភូមិជោគជ័យ។ – ម៉ោង ៧:១០នាទី យោធាថៃបានបាញ់ផ្លោងមកលើភូមិសាស្ត្រភូមិព្រៃចាន់។ – ម៉ោង ៧:២០នាទី យោធាថៃបានបាញ់ផ្លោងជ្រុំមកលើភូមិសាស្ត្រភូមិព្រៃចាន់។ – ម៉ោង ៧:៤៣នាទី យោធាថៃបានប្រើប្រាស់រថពាសដែកចូលមកខាងមុខភូមិសាស្ត្របឹងត្រកួន។ – ម៉ោង ៧:៥៧នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន។ ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់

