ចេញផ្សាយ ពី P M C TV
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៥ នាថៃ្ងទី១៣ ខែធ្នូ ឆ្នាំ២០២៥ គិតចាប់ពីម៉ោង ១៩:០០ នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ – ម៉ោង ១៧:១៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ខាងក្រោយភូមិ សាស្រ្តព្រៃចាន់។ – ម៉ោង ១៧:៥៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់ថៃហោះចូលមកភូមិសាស្រ្តភូមិព្រៃចាន់ និងប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។ – ម៉ោង ១៩:២១នាទី យោធាថៃបានប្រើប្រាស់ដ្រូនហោះរំលោភចូលដែនអាកាសកម្ពុជាហោះពីលើភូមិ សាស្ត្រសំពៅលូន។ – ម៉ោង ១៩:៥០នាទី យោធាថៃបានប្រើប្រាស់ដ្រូនហោះរំលោភចូលដែនអាកាសកម្ពុជាកាត់ពីលើភូមិ ទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ – ម៉ោង ២០:៥៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ខាងក្រោយភូមិ សាស្ត្រភូមិជោគជ័យ និងភូមិព្រៃចាន់។
– ម៉ោង ២២:២០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។ – ម៉ោង ២២:២១នាទី កម្លាំងថ្មើរជើងរបស់យោធាថៃបានរុលចូលមកភូមិសាស្រ្តភូមិព្រៃចាន់។ – ម៉ោង ២២:៥០នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់ចំនួន ៣គ្រាប់ និងបានប្រើ ប្រាស់កាំភ្លើងធំបាញ់ចូលក្នុងភូមិសាស្ត្រឃុំថ្មដា ចំនួន ២គ្រាប់។ – ម៉ោង ២២:៥២នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំគ្រាប់ទម្លាក់ចំនួន ៣គ្រាប់នៅភូមិសាស្រ្តថ្មដា។ – ម៉ោង ២២:៥៥នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំផ្លោងចូលភូមិសាស្ត្រឃុំថ្មដា។ – ម៉ោង ២៣:៤១នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំផ្លោងចូលភូមិសាស្ត្រអូរភ្លុកដំរី។ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ – ចាប់ពីម៉ោង ១:៣៤នាទីរំលងអាធ្រាត្រ យោធាថៃបានបាញ់ផ្លោងចូលមកភូមិសាស្រ្តភូមិជោគជ័យ។ – ម៉ោង ១:៤៥នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។ – ម៉ោង ២:៥៦នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំចំនួន ២គ្រាប់ នៅភូមិសាស្ត្រឃុំថ្មដា។ – ម៉ោង ៥:៥០នាទី យោធាថៃបានបាញ់កម្ទេចគោលដៅអាគារសណ្ឋាគារនៅភូមិសាស្រ្តឃុំថ្មដា ចំនួន ១គ្រាប់។ – ម៉ោង ៥:៥៥នាទី យោធាថៃបានបាញ់កម្ទេចគោលដៅអាគារសណ្ឋាគារនៅភូមិសាស្រ្តឃុំថ្មដា ចំនួន ១គ្រាប់ទៀត។ – ម៉ោង ៥:៥៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងF-16 ទម្លាក់គ្រាប់បែកចំនួន ៧គ្រាប់ នៅភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ – ម៉ោង ៦:០២នាទី យោធាថៃបានបាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់។ – ម៉ោង ៦:០៧នាទី យោធាថៃបានបាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត។ – ម៉ោង ៦:១២នាទី យោធាថៃបានបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ (ស្ពានចាស់) ចំនួន ១គ្រាប់។ – ម៉ោង ៦:៣៥នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ។ – ម៉ោង ៧:០៦នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ និងភូមិព្រៃចាន់។ – ម៉ោង ៨:00នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។ ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់។ 🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ

