ការផ្សព្វផ្សាយរបស់ផេកផ្លូវការកងទ័ពភូមិភាគទី១ថៃ បាននិយាយថា “សហការជាមួយកងទ័ពអាកាសក្នុងការបាញ់ផ្លោងយ៉ាងជាក់លាក់ ដើម្បីបំផ្លាញឃ្លាំងអាវុធ និងគ្រាប់រំសេវ ព្រមទាំងបំផ្លាញប្រព័ន្ធទំនាក់ទំនង

ចេញផ្សាយ ពី P M C TV
ការផ្សព្វផ្សាយរបស់ផេកផ្លូវការកងទ័ពភូមិភាគទី១ថៃ បាននិយាយថា “សហការជាមួយកងទ័ពអាកាសក្នុងការបាញ់ផ្លោងយ៉ាងជាក់លាក់ ដើម្បីបំផ្លាញឃ្លាំងអាវុធ និងគ្រាប់រំសេវ ព្រមទាំងបំផ្លាញប្រព័ន្ធទំនាក់ទំនង និងប្រព័ន្ធការពារអាកាស ហើយកម្ពុជាបាញ់ BM-21 ជាបន្តបន្ទាប់” គឺជាព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតទាំងស្រុង។ ក្រសួងការពារជាតិកម្ពុជាទាមទារឱ្យភាគីថៃ 🚫 បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ 🚫 បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតសប្រែទៅជាខ្មៅ។ សូមគូសបញ្ជាក់ផងដែរថា វីរកងទ័ពកម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការ បំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជានឹងមិនចុះចាញ់នឹងការ បង្ខិត បង្ខំ ឬការបំភិត បំភ័យទោះក្នុងទម្រង់ណាមួយឡើយ។ The Publication on the official page of the Thai 1st Army Area, which stated that: “In collaboration with the Air Force for precise shelling to destroy weapons and ammunition depots, as well ascommunications and air defense systems, and that Cambodia fired BM-21s repeatedly,” is completely fake and distorted information. The Cambodian Ministry of National Defence demands that the Thai side: 🚫 Cease the dissemination of distorted information. 🚫 Cease the dissemination of false information that twists white into black. It is also important to stress that the heroic Cambodian forces will continue to stand strong, brave, and steadfast in their fight against the aggressor and remain vigilant in fulfilling their duties to protect the territorial integrity of Cambodia. Cambodia will not surrender to coercion or intimidation in any form. 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ

Leave a Reply

Your email address will not be published. Required fields are marked *