ចេញផ្សាយ ពី P M C TV
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ គិតចាប់ពីម៉ោង ៤:០០នាទីទៀបភ្លឺ រហូតដល់ម៉ោង ១៧:០០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ – ម៉ោង ៤:៣០នាទីទៀបភ្លឺ យោធាថៃបានចាប់ផ្តើមបាញ់ផ្លោងកាំភ្លើងធំគ្រប់ធន់ចូលភូមិសាស្ត្រអូរស្មាច់។ – ម៉ោង ៤:៥០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទខ្នារ។ – ម៉ោង ៥:៤០នាទី យោធាថៃបានចល័តរថក្រោះនៅភូមិសាស្ត្រជប់អង្គុញ និងបានបាញ់ផ្លោងចូលភូមិ សាស្ត្រប្រាសាទតាមាន់ធំ។ – ម៉ោង ៥:៤៥នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រថ្មដូន។ – ម៉ោង ៥:៥០នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាក្របី។ – ម៉ោង ៧:៣៥នាទី យោធាថៃបានបាញ់កាំភ្លើងធំ ១៥៥ម.ម ចូលភូមិសាស្ត្រក្រុងសំរោងតំបន់ប្រជា ពលរដ្ឋស៊ីវិល។ – ម៉ោង ៨:៤០នាទី យោធាថៃបានបាញ់ផ្សែងពុលនៅភូមិសាស្ត្រប្រាសាទតាក្របី។ – ម៉ោង ៩:១៨នាទី យោធាថៃចាប់ផ្តើមបាញ់ប្រហារចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ – ម៉ោង ១០:០៨នាទី និងម៉ោង ១០:១១នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់ ២គ្រាប់ ក្បែរជំរំជនភៀសសឹក នៅភូមិសាស្ត្រស្ពានអូរជីក នៃព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប។ – ស្ថានការណ៍នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ចាប់តាំងពីម៉ោង ៤:៣០នាទីព្រឹក រហូតដល់ម៉ោង ១៧:៤០នាទីនេះ យោធាថៃបានបើក ការវាយប្រហារមកលើកងកម្លាំងកម្ពុជានៅភូមិសាស្ត្រក្នុងយោធភូមិ ភាគទី៤ រួមមាន៖ ថ្មដូន, ប្រាសាទតាមាន់ធំ, ជប់គគីរ, តាថាវ, តំបន់អានសេះ, គោល៨, បុស្សុស្បូវ-ជាំតែ, ភ្នំខ្មោច, ប្រាសាទតាក្របី, ប្រាសាទខ្នារ, អូរស្មាច់, ជប់អង្គុញ, ដំណាក់ស្តេច, ថ្មឆ័ត្រ និងប្រាសាទព្រះវិហារ រហូតមកដល់ពេលនេះមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ប៉ុន្តែកងកម្លាំងរបស់យើង បន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ Summary of the situation along the Cambodia-Thailand border regarding the case of the Thai military forces continued their armed aggression on Cambodia, in the 4th Military Region from 04:00a.m. to 05:00p.m., December 15, 2025: – At 04:30 a.m., the Thai forces shelled into the area of O’ Smach. – At 04:50 a.m., the Thai forces shelled into the area of Khnar temple. – At 05:40 a.m., the Thai forces mobilized tanks to advance into the area of Chob Angkounh village and fired shells into the area of Tamone Thom Temple. – At 05:45 a.m., the Thai forces shelled into the area Thma Don. – At 05:50 a.m., the Thai infantry forces fired artillery Ta Krabei Temple. – At 07:35 a.m., the Thai forces shelled with heavy artillery, 155mm, into the area of Samrong city in the civilian’s area. – At 8:40 a.m., the Thai forces sprayed toxic gas in the area of Ta Krabei Temple. – At 9:18 a.m., the Thai forces attacked in the area of Preah Vihear Temple – At 10:08 a.m. to 10:11a.m., the Thai forces flew F-16 fighter jet to drop 2 bomb near a displaced civilian camp at the area of O’ Jik bridge at the border of Srei Snam district, Siem Ream province. – The situation on December 15, 2025, from 4:30 a.m. to 5:40 p.m., the Thai military have launched attack on Cambodia in the area of the 4th Military region including: Thmar Daun, Tamone Thom temple, Choub Korki, Ta Thav, An Ses, Khol 8, Bos Sbov- Choam Te, Phnom Khmoch, Ta Krabei temple, Khnar temple, O’ Smach, Chob Angkounh, Domnak Sdach,Thmar Chat, and Preah Vihear temple until now but our forces continue to monitor closely and remain highly vigilant . 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

