សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ គិតចាប់ពីម៉ោង ១១:00នាទី រហូតដល់ម៉ោង ១៧:០០នាទីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥

ចេញផ្សាយ ពី P M C TV
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ គិតចាប់ពីម៉ោង ១១:00នាទី រហូតដល់ម៉ោង ១៧:០០នាទីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥ – ម៉ោង ១១:១៩នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្ត្រខាងក្រោយភូមិជោគជ័យ។ – ម៉ោង ១៣:៣៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់នៅភូមិសាស្ត្រអូរភ្លុកដំរី។ – ម៉ោង ១៥:៤៦នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះរំលោភចូលដែនអធិបតេយ្យកម្ពុជា ក្នុងភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
– ចាប់ពីម៉ោង ១៥:៥៤នាទី រហូតដល់ម៉ោង ១៦:០៤នាទី យោធាថៃបានប្រើប្រាស់យន្តហោះ ចម្បាំង F-16 ចំនួន ៣គ្រាប់ ចូលភូមិសាស្ត្រច្រកច១។ – ម៉ោង ១៦:១៧នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រច្រកច១។ ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុង បន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់ កម្ពុជា។ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

Leave a Reply

Your email address will not be published. Required fields are marked *