ចេញផ្សាយ ពី P M C TV
គយច្រកអន្តរជាតិភ្នំដិនកំពុងតែបើកភ្លើងខៀវអោយអាជីវករ តូច ធំ ដែលរកស៊ីឆ្លងដែនកម្ពុជា វៀតណាម ដូចជាទំនិញចាប់ហួយគ្រប់មុខ យ៉ាងច្រើនឥតគៈណនា ហូរចូលមកកម្ពុជា ។ ថ្ងៃព្រហស្បតិ៍១៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនិងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ។សារព័ត៌មានយើងខ្ញុំបានមកដល់(ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន) ស្រាប់តែ ឃើញ មានឡានដឹកទំនិញម៉ាកសាំយ៉ុងពណ៌ស បើកហួសកុងទ្រូលគយ ស្រាប់តែចៃគយស្រែកខ្លាំងៗថាបើកមិនមើលស្នាក់ការគយទេឬ?ឆាប់អាយ៉ែថយក្រោយវិញភ្លៀមមក ពេលនោះតៃកុងឡានសាំយ៉ុងក៏រអាយ៉ែថយក្រោយតាមសម្តីចៃគយ។នៅវេលាម៉ោងដដែលនោះ ក៏ឃើញឡានដឹកទំនិញតូច ធំ ចេញពីវៀតណាមចូលមក ដល់កន្លែងកុងត្រូល(ប៉ុស្តិ៍គយ)ពេលនោះតៃកុងឡានគ្រាន់តែអើតក្បាលចេញមកហើយស្រែកថាឡានរបស់អ្នកនេះឬឡានរបស់អ្នកនោះរួចជាការស្រេច ហើយមិនមានការត្រួតពិនិត្យ។ ការលើកឡើងរបស់ពលរដ្ឋ ដើរទិញទំនិញក្នុងទីផ្សារតូច ធំ រាជធានី ខេត្ត ក្រុង ស្រុក ក្នុងប្រទេសកម្ពុជាថាមិនហ៊ានប្រើប្រាស់ទំនិញ នាំចូលមកពីប្រទេសវៀតណាមទេ! ក្លាចខូចសុខភាព ហើយប្រើប្រាស់មិនបានយូរ ។នៅច្រកអន្តរជាតិភ្នំដិន ឈ្មួញកំពុងនាំចូលទំនិញច្រើនមុខ តើទំនិញទាំងអស់នោះប៉េះពាល់អារម្មណ៍ដូចពលរដ្ឋលើកឡើងដែរឬទេ?។សូមមន្ត្រីថ្នាក់ជាតិចាត់មន្ត្រីជំនាញមកពិនិត្យមើលប្រធានច្រកអន្តរជាតិភ្នំដិនផងទាន! ព្រោះពលរដ្ឋទៅទិញទំនិញនៅទីផ្សារមានការលើកឡើងខ្លាចទំនិញខូចគុណភាព។ស្នាក់ការការផ្សាយ០១២៥៤៣២០៣

