កម្ពុជាត្រូវការសន្តិភាព​ (Cambodia Needs Peace) មហាគ្រួសារកម្ពុជា​ មហានៃសាមគ្គីភាពស្មារតីតែមួយ​ សម្លេងតែមួយបានស្រែកឡេីងដូចគ្នា​ គឺ​ កម្ពុជាត្រូវការសន្តិភាព​

ចេញផ្សាយ ពី P M C TV
កម្ពុជាត្រូវការសន្តិភាព​ (Cambodia Needs Peace) មហាគ្រួសារកម្ពុជា​ មហានៃសាមគ្គីភាពស្មារតីតែមួយ​ សម្លេងតែមួយបានស្រែកឡេីងដូចគ្នា​ គឺ​ កម្ពុជាត្រូវការសន្តិភាព​ សូមផ្ញេីជូនពិភពលោកពីបេះដូងដ៏បរិសុទ្ធ​ និងចេតនាដ៏ស្មោះស្ម័គ្របំផុត​។ មហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ និងសាសនា បានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ ដើម្បីធ្វើព្យុហយាត្រា «ដើរដើម្បីសន្តិភាព» របស់មហាគ្រួសារខ្មែរ បានចាប់ផ្ដើមចេញដំណើរពីបរិវេណផ្សាររាត្រីមាត់ទន្លេ ឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យ ក្នុងបរិយាកាសពោរពេញដោយក្ដីសង្ឃឹម ក្ដីជឿជាក់ និងស្មារតីសាមគ្គីភាពជាតិ។ សំឡេងរបស់ប្រជាពលរដ្ឋកម្ពុជា គឺជាសំឡេងដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់ តាមរយៈការផ្ញើសារសន្តិភាពចេញពីបេះដូងប្រជាពលជនខ្មែរ ទៅកាន់សង្គមជាតិ និងសហគមន៍អន្តរជាតិថា កម្ពុជាមិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុជីវិតណាមួយឡើយ ទោះជាក្នុងកាលៈទេសៈ ឬបរិបទណាក៏ដោយ។ សូមកោតសរសើរ និងថ្លែងអំណរគុណ ចំពោះស្មារតីចូលរួមយ៉ាងផុសផុល ដែលនេះជាទឹកចិត្តដ៏ធំធេងសម្រាប់រាជរដ្ឋាភិបាល ក្នុងការខិតខំស្វែងរកសន្តិភាពសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ សូមអរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា​ ដែលបានចូលរួមរៀបចំកម្មវិធីដ៏មានសារសំខាន់នេះ​ ដេីម្បីផ្តល់ឱកាសឱ្យមហាគ្រួសារខ្មែរចូលរួម​ និងសម្តែងមតិក្នុងការចង់បានសន្តិភាព។ រាជធានីភ្នំពេញ រសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ធ្នូ ២០២៥ Cambodia Needs Peace! As a nation of Cambodian compatriots, united in one spirit and one voice, we affirm that Cambodia needs peace. With pure hearts and sincere intentions, we convey this message to the world. In a spirit of hope, confidence, and national unity, the Cambodian people from diverse backgrounds, all political tendencies, and all religions have come together in solidarity. United as one nation, we convene the “March for Peace,” from the Riverside Night Market to the Independence Monument. Cambodian people value peace and seek peaceful coexistence with all nations. From the depth of our hearts, we convey our nation’s message of peace to the international community that Cambodia does not wish to see destruction, devastation, or loss of life under any circumstances. Sincere appreciation for the spirit of participation, which greatly encourages the Royal Government in its efforts to safeguard peace for the nation and the Cambodian people. Heartfelt thanks to the Union of Youth Federations of Cambodia for organizing this march, providing our compatriots with an opportunity to come together and express their shared aspiration for peace. Phnom Penh, Thursday afternoon, 18 December 2025 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Leave a Reply

Your email address will not be published. Required fields are marked *