សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើវាយប្រហារដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា

ចេញផ្សាយ ពី P M C TV
សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើវាយប្រហារដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥៖ – ម៉ោង ៥:០២នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ ចូលភូមិសាស្ត្រ បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ – ម៉ោង ៥:៤៩នាទី យោធាថៃបានបន្តបាញ់ផ្លោងយ៉ាងសន្ធាប់ ភូមិសាស្រ្តភូមិបឹងត្រកួន។ កងកម្លាំងកម្ពុជាកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕ Please be informed about the situation along the
Cambodia-Thailand border regarding the Thai military forces continuing their armed aggression to invade Cambodian sovereign territory in the 5th Military Region at the area of Boeung Trakoun, Kouk Romiet commune, Thmar Pouk district, Banteay Meanchey province, on December 22, 2025. – At 5:02am, the Thai military deployed F-16 fighter jets and dropped 4 bombs in the area of Boeung Trakoun, Kouk Romiet commune, Thmar Pouk district, Banteay Meanchey province. – At 5:49am, the Thai military continue to intensified its bombardment in the area of Boeung Trakoun. Cambodian forces continue to monitor the situation closely and stand strong, brave, and steadfast in their fight against the aggressors, remaining vigilant in fulfilling their roles to protect Cambodia’s territorial integrity. Further detailed information will be provided later as the situation develops.
🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

Leave a Reply

Your email address will not be published. Required fields are marked *