ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា

ចេញផ្សាយ ពី P M C TV
ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង  ១៧:០០នាទីល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៥ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ – ម៉ោង ២០:១៦នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំបាញ់ផ្លោងចំនួន ២គ្រាប់ ចូលក្នុងភូមិសាស្ត្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ – ម៉ោង ២១:០៣នាទី យោធាថៃបានបាញ់ភ្លើងក្រហមលើភូមិសាស្រ្តភូមិព្រៃចាន់។ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ – ម៉ោង ៤:៣០នាទី យោធាថៃបានបាញ់ភ្លើងក្រហមលើភូមិសាស្រ្តភូមិជោគជ័យ។ – ម៉ោង ៤:៣៥នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។ – ចាប់ពីម៉ោង ៤:៣០នាទី ដល់ម៉ោង ៥:១៦នាទី យោធាថៃនៅតែបន្តបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ។ – ម៉ោង ៥:០២នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ ចូលភូមិសាស្ត្របឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ – ចាប់ពីម៉ោង ៥:៣០នាទី ដល់ម៉ោង ៦:០៤នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងប្រមាណចំនួន ២០គ្រាប់ចូលភូមិសាស្ត្រសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ – ម៉ោង ៥:៤៩នាទី យោធាថៃបានបន្តបាញ់ផ្លោងយ៉ាងសន្ធាប់ចូលភូមិសាស្រ្តបឹងត្រកួន។ – ម៉ោង ៥:៥០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់ និងភូមិជោគជ័យ។ – ម៉ោង ៦:០៣នាទី យោធាថៃបន្តបាញ់ផ្លោងជ្រំចូលខាងក្រោយភូមិសាស្រ្តភូមិព្រៃចាន់ និងភូមិជោគជ័យ។ – ម៉ោង ០៦:០៥នាទី រហូតដល់ម៉ោង ម៉ោង ៧:៥២នាទី កម្លាំងថ្មើរជើងរបស់យោធាថៃអមរថពាសដែក បន្ទាប់មកបានប្រើរថក្រោះព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិព្រៃចាន់ និងបឹងត្រកួន។ – ម៉ោង ៦:២០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំ១៥៥មម ផ្លោង ៤គ្រាប់ចូល ភូមិសាស្ត្រ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ – ម៉ោង ៧:០៣នាទី យោធាថៃបានបាញ់ផ្សែងពុលលើភូមិសាស្រ្តភូមិព្រៃចាន់។ មកដល់ម៉ោងនេះនៅតាមទីតាំងមួយចំនួន យោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាយ និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ The frontline situation at the 5th Military Region in Banteay Meanchey province: The Thai military continued its attack on Cambodia: From 5:00 pm on December 21 to 8:00 am on December 22, 2025: On December 21, 2025: – At 8:16pm, the Thai military fired 2 artillery shells in the area of អូរឬស្សី District, ប៉ោយប៉ែត Municipality, បន្ទាយមានជ័យ province. – At 9:03pm, the Thai military fired flare gun into the area of ព្រៃចាន់ village. On December 22, 2025: – At 4:30am, the Thai military fired flare gun into the area of ជោគជ័យ village. – At 4:35am, the Thai military fired shells into the area of ព្រៃចាន់ village. – From 4:30am to 5:16am, the Thai military continue to fired shells into the area of បឹងត្រកួន, ព្រៃចាន់ និងជោគជ័យ villages. – At 5:02 am, the Thai military deployed F-16 fighter jets and dropped 4 bombs in the area of បឹងត្រកួន village, គោករមៀត commune, ថ្មពួក district, បន្ទាយមានជ័យ province. – From 5:30am to 6:04am, the Thai military fired approximately 20 shells of 155mm artillery into the area of ផ្សារកណ្តាល district, ប៉ោយប៉ែត Municipality. – At 5:49am, the Thai military continues to intensify its shelling into the area of បឹងត្រកួន. – At 5:50am, the Thai military fired shells into the areas of ព្រៃចាន់ and ជោគជ័យ villages. – At 6:03am, the Thai military intensified its shelling into the areas of ព្រៃចាន់ and ជោគជ័យ villages. – From 6:05am until 7:52am, the Thai infantry forces accompanied by armored vehicles, followed by tanks attempt to infiltrate the areas in front of បឹងត្រកួន and ព្រៃចាន់ village. – At 6:20am, the Thai military fired 4 shells of 155mm artillery into the area of O’ Srolau Commune, Malai District, Banteay Meanchey Province. – At 7:03am, the Thai military deployed toxic gas into the area of ព្រៃចាន់ village. The situation in some areas are still under the Thai Military armed aggression on Cambodian sovereignty, but our forces continue fight the aggressor fiercely and monitor the situation closely and remain highly vigilant. 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

Leave a Reply

Your email address will not be published. Required fields are marked *