ចេញផ្សាយ ពី P M C TV
ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង។ – ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧ យកជីវិតជាដើមទុន ដើម្បីតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍។ – ថ្ងៃទី ២២ ខែតុលា ឆ្នាំ ១៩៩៦ ធ្វើដំណើរចូលទៅតំបន់ខ្មែរក្រហម ដោយយកជីវិតទៅប្តូរនឹងសន្តិភាពសម្រាប់កម្ពុជា រហូតបញ្ចប់សង្គ្រាមស៊ីវិលបានទាំងស្រុងនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨។ – ដឹកនាំកម្ពុជាពីគំនរផេះផង់ ឲ្យមានការអភិវឌ្ឍក្នុងកំណើនសេដ្ឋកិច្ចខ្ទង់ ៧ ភាគរយក្នុងមួយឆ្នាំ ជាងពីរទសវត្សរ៍នៅមុនកូវីដ-១៩ ។ – បច្ចុប្បន្នលោកកំពុងរួមជាមួយសម្តេចធិបតីផ្តល់យុទ្ធសាស្រ្តដល់បណ្តាមេទ័ពទប់ទល់ជាមួយសត្រូវឈ្លានពាន។ – គ្រប់ពេលដែលជាតិនិងប្រជាជនជួបការលំបាក តែងតែមានវត្តមានរបស់លោកជានិច្ច! ជីវិតលោក ជារបស់ជាតិខ្មែរ! រាល់ពេលប្រចាំការលោកតែងតំណាលឲ្យសហការីស្តាប់ពីបទពិសោធក្នុងភ្នក់ភ្លើងសង្គ្រាម និងដឹកនាំប្រទេស ដោយលោកតែងរម្លឹកជារឿយៗថា«ជីវិត ហ៊ុន សែន មិនសមបើអាចរស់មកដល់ពេលនេះទេ ព្រោះឆាកជីវិតវាលំបាកពេក»។ ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៥។

