ចាប់ពីម៉ោង ៤:៣០នាទី ដល់ម៉ោង ៥:១៦នាទី យោធាថៃនៅតែបន្តបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួនភូមិព្រៃចាន់ និងភូមិជោគជ័យ

ចេញផ្សាយ ពី P M C TV
– ចាប់ពីម៉ោង ៤:៣០នាទី ដល់ម៉ោង ៥:១៦នាទី យោធាថៃនៅតែបន្តបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួនភូមិព្រៃចាន់ និងភូមិជោគជ័យ។ – ម៉ោង ៥:០២នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ចូលភូមិសាស្ត្របឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ – ចាប់ពីម៉ោង ៥:៣០នាទី ដល់ម៉ោង ៦:០៤នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងប្រមាណ ២០គ្រាប់ចូលភូមិសាស្ត្រសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ – ម៉ោង ៥:៤៩នាទី យោធាថៃបានបន្តបាញ់ផ្លោងយ៉ាងសន្ធាប់ចូលភូមិសាស្រ្តបឹងត្រកួន។ – ម៉ោង ៥:៥០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់ និងភូមិជោគជ័យ។ – ម៉ោង ៦:០៣នាទី យោធាថៃបានបន្តបាញ់ផ្លោងសន្ធាប់ចូលខាងក្រោយភូមិសាស្រ្តភូមិព្រៃចាន់ និងភូមិជោគជ័យ។ – ម៉ោង ០៦:០៥នាទី រហូតដល់ម៉ោង ៧:៥២នាទី កម្លាំងថ្មើរជើងរបស់យោធាថៃអមរថពាសដែក បន្ទាប់មកបានប្រើរថក្រោះព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិព្រៃចាន់ និងបឹងត្រកួន។ – ម៉ោង ៦:២០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំ១៥៥មមផ្លោងចំនួន ៤គ្រាប់ចូលភូមិសាស្ត្រឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ – ចាប់ពីម៉ោង ៦:២៥នាទី ដល់ម៉ោង ៩:៣០នាទី យោធាថៃផ្លោងកាំភ្លើងធំចំនួន ៥គ្រាប់ចូលភូមិសាស្ត្រ ឃុំភ្នំព្រឹក និងចំនួន ២គ្រាប់ចូលភូមិសាស្ត្រភូមិអូរចោត ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ តាមព័ត៌មានពីអាជ្ញាធរមូលដ្ឋាន ការវាយប្រហារនេះបានធ្វើឱ្យជនស៊ីវិលចំនួន ១រូបរងរបួស។ – ម៉ោង ៧:០៣នាទី យោធាថៃបានបាញ់ផ្សែងពុលលើភូមិសាស្រ្តភូមិព្រៃចាន់។ – ចាប់ពីម៉ោង ៨:៤០នាទី ដល់ម៉ោង ៩:៣០នាទី យោធាថៃបានផ្លោងចំនួន ៥គ្រាប់ចូលភូមិសាស្ត្រ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ – ម៉ោង ៩:៥៦នាទី យោធាថៃបន្តបាញ់ផ្លោងសន្ធាប់ចូលខាងក្រោយភូមិសាស្ត្រភូមិព្រៃចាន់។ – ម៉ោង ១០:១២នាទី យោធាថៃបានបាញ់ផ្លោងចូលខាងក្រោយភូមិសាស្រ្តភូមិចំការគ។ ម៉ោង ១០:៥០នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើអាគារឯកជន និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកំពុងរស់នៅប្រមាណជាង ៣០គ្រាប់ (កាំភ្លើងដៃ) នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ – ម៉ោង ១១:៤៦នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកក្នុងភូមិសាស្រ្តបឹងត្រកួន។ – ម៉ោង ១២:១២នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំផ្លោងចូលភូមិសាស្ត្រឃុំថ្មដា។ ម៉ោង ១២:២០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិព្រៃចាន់។ – ម៉ោង ១៤:៤២នាទី យោធាថៃបានបាញ់ផ្លោងមកលើទីតាំងភូមិប្រជាជនស៊ីវិលកំពុងរស់នៅប្រមាណជាង ៤០គ្រាប់នៅក្នុងភូមិសាស្ត្រឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ – ម៉ោង ១៧:២៥នាទី យោធាថៃបន្តបាញ់ផ្លោងចូលទីតាំងរបស់ប្រជាជនស៊ីវិលកម្ពុជាក្នុងភូមិសាស្រ្តភូមិទួលពង្រ សង្កាត់អូរឬស្សី ខេត្តបន្ទាយមានជ័យ។ កងកម្លាំងរបស់យើងបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិn🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

Leave a Reply

Your email address will not be published. Required fields are marked *