អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការសោកស្តាយនូវទង្វើដែលពុំមានភាពស្មោះត្រង់របស់ភាគីថៃ និងសូមធ្វើការច្រាលចោលទាំងស្រុងនូវចោទប្រកាន់ មួលបង្កាច់ បំភ្លៃការ

ចេញផ្សាយ ពី P M C TV អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការសោកស្តាយនូវទង្វើដែលពុំមានភាពស្មោះត្រង់របស់ភាគីថៃ និងសូមធ្វើការច្រាលចោលទាំងស្រុងនូវចោទប្រកាន់ មួលបង្កាច់ បំភ្លៃការពិតនិងគ្មានមូលដ្ឋានម្តងហើយម្តងទៀតពីភាគីថៃ ដែលក្លាយទៅជាទម្លាប់របស់កងទ័ពថៃ ដើម្បីយកមកធ្វើជាលេសបម្រើដល់មហិច្ឆតាឈ្លានពានរបស់ខ្លួនមកលើដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។ ចាប់តាំងពីមុនការបើកការវាយប្រហារមកលើកម្ពុជាយ៉ាងកំរោលនិងខុសច្បាប់ កងទ័ពថៃបានបំពានគ្រប់លក្ខខណ្ឌទាំងអស់នៃកិច្ចព្រមព្រៀឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ហើយបើទោះបីជាមានការអំពាវនាវយ៉ាងទទូចពីសំណាក់សហគមន៍អន្តរជាតិឱ្យប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងទាំងនេះ ថៃបានលែងទទួលស្គាល់កិច្ចព្រមព្រៀងទាំងនេះដោយឯកតោភាគី ចំណែកឯកម្ពុជាវិញនៅតែបន្តប្តេជ្ញាចិត្តម្តងហើយម្តងទៀតអំពីការគោរពរបស់ខ្លួនចំពោះកិច្ចព្រមព្រៀងទាំងនេះ ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីដទៃទៀត។ នេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ ថាតើកម្ពុជាឬថៃដែលជាប្រទេសស្រឡាញ់សន្តិភាពនិ ងចង់ដោះស្រាយជម្លោះដោយសន្តិវិធីពិតប្រាកដនោះ។ ជាក់ស្តែង កងទ័ពថៃបានប្រព្រឹត្តនូវអំពើដែលរំលោភបំពានលើច្បាប់អន្តរជាតិជាច្រើនរាប់មិនអស់ ក្នុងនោះរួមមានការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកមកលើទីកន្លែងស៊ីវិល ការប្រើប្រាស់ឧស្ម័នពុល…

បច្ចុប្បន្នភាពអំពីសភាពការណ៍នៃការឈ្លានពានរបស់ ភាគីថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥

ចេញផ្សាយ ពី P M C TV បច្ចុប្បន្នភាពអំពីសភាពការណ៍នៃការឈ្លានពានរបស់ ភាគីថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥៖ ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជាដោយការប្រើប្រាស់កម្លាំងយោធារហូតមកដល់ថ្ងៃព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។ ការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃ និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភយ៉ាងច្បាស់ក្រឡែត ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។…

ក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥៖ – ម៉ោង ០៧:៥២នាទី យោធាថៃបាញ់ផ្លោងមកក្នុងភូមិសាស្រ្ត ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ

ចេញផ្សាយ ពី P M C TV សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥៖ – ម៉ោង ០៧:៥២នាទី យោធាថៃបាញ់ផ្លោងមកក្នុងភូមិសាស្រ្ត ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាភូមិស្រុករបស់ប្រជាជនស៊ីវិលរស់នៅ។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។…

សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានធ្វើសកម្មភាព និងបើកការបាញ់ប្រហារមកក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា

ចេញផ្សាយ ពី P M C TV សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានធ្វើសកម្មភាព និងបើកការបាញ់ប្រហារមកក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ ក្នុង ខេត្តឧត្តរមានជ័យ ចាប់ផ្តើមការបាញ់ប្រហារនៅវេលាម៉ោង ០៤:៤០នាទី នៅព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ដោយបានបាញ់កាំភ្លើងធំចូលក្នុងភូមិសាស្ត្រប្រាសាទខ្នា។ កងកម្លាំងកម្ពុជាបាននឹងកំពុងប្រយុទ្ធតតាំងជាមួយសត្រូវឈ្លាពានយ៉ាងស្វិតស្វាញ់ និងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕ Please be informed about…

សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបើកការបាញ់ ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៥:៤៥នាទី

ចេញផ្សាយ ពី P M C TV សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបើកការបាញ់ ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៥:៤៥នាទី យោធាថៃផ្លោងគ្រាប់កាំភ្លើង១៥៥មម ចំនួន ២គ្រាប់ចូលបឋមសិក្សាខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។  សកម្មភាពដ៏កំរោលរបស់យោធាថៃនេះ ជាការបើកការបាញ់ប្រហារ ដោយមិនរើសគោលដៅបាញ់ចូលទីប្រជុំជនដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅ ពិសេសជាសាលារៀនរបស់កុមារ។ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើ អមនុស្សធម៌ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់ការណ៍ដែលភាគីថៃបានរំលោភ…

សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្គយោធភូមិភាគទី៥ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ៖

ចេញផ្សាយ ពី P M C TV សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្គយោធភូមិភាគទី៥ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ៖ – ម៉ោង ១៤:២២នាទី យោធាថៃបាញ់ផ្សែងពុល មកក្នុងភូមិសាស្រ្ត ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាភូមិស្រុករបស់ប្រជាជនស៊ីវិលរស់នៅ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕ Please be informed…

សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង៖

ចេញផ្សាយ ពី P M C TVសូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង៖ – ចាប់ពីម៉ោង ១១:១៥នាទី ដល់ម៉ោង១១:៥៦នាទី យោធាថៃបានធ្វើសកម្មភាពបាញ់ផ្លោងចំនួន ៥គ្រាប់ ដោយប្រើប្រាស់កាំភ្លើងត្បាល់ ១០០ម.ម និង ១០៥ម.ម ចូលក្នុងភូមិសាស្រ្តឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កងកម្លាំងកម្ពុជាបាននឹងកំពុងប្រយុទ្ធតតាំងជាមួយសត្រូវឈ្លាពាន និងឈរជើងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕…

ក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ស្រុកភ្នំព្រឹក ស្រុកសំពៅលូន ខេត្តបាត់ដំបង៖ – ម៉ោង ១១:១៥នាទី យោធាថៃបានធ្វើសកម្មភាពបាញ់ផ្លោងចំនួន ២គ្រាប់

ចេញផ្សាយ ពី P M C TV សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ស្រុកភ្នំព្រឹក ស្រុកសំពៅលូន ខេត្តបាត់ដំបង៖ – ម៉ោង ១១:១៥នាទី យោធាថៃបានធ្វើសកម្មភាពបាញ់ផ្លោងចំនួន ២គ្រាប់ ចូលក្នុងភូមិសាស្រ្តឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ – ម៉ោង ១១:៣០នាទី យោធាថៃបានបង្កើនកម្លាំងថ្មើរជើង និងចល័តរថក្រោះ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។…

សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា

ចេញផ្សាយ ពី P M C TV សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ភូមិជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ – ម៉ោង៩:០១នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំចំនួន១គ្រាប់ផ្លោងចូលចំណុចភូមិសាស្ត្រជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ – ម៉ោង៩:០៨នាទី យោធាថៃបានប្រើប្រាស់កាំភ្លើង DK ចំនួន២គ្រាប់ និងប្រើប្រាស់ដ្រូនទំលាក់គ្រាប់ មកក្នុងនៅភូមិសាស្ត្រជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង…

On the morning of December 9, 2025, the Ministry of Foreign Affairs and International Cooperation of Cambodia convened an urgent diplomatic briefing with 30 diplomatic

ចេញផ្សាយ ពី P M C TV On the morning of December 9, 2025, the Ministry of Foreign Affairs and International Cooperation of Cambodia convened an urgent diplomatic briefing with 30…