ចេញផ្សាយ ពី P M C TV លិខិតរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ផ្ញើជូនចំពោះ ឯកឧត្តម Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីបន្តតាមដានលើញត្តិបន្ទាន់ពាក់ព័ន្ធនឹងការប្រើសំឡេងរំខាន ជាទម្រង់នៃការធ្វើទុក្ខបុកម្នេញ ការបំភិតបំភ័យ និងការយាយីផ្លូវចិត្ត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយកងទ័ពថៃ។ Letter of Cambodian Human Right Committee to His Excellency Mr. Volker…
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក សុិន សូផាន្នី មេបញ្ជាការរង ទទួលផែនកសាងកម្លាំង និងទំនាក់ទំនងកិច្ចការសាធារណៈ
ចេញផ្សាយ ពី P M C TV នៅព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក សុិន សូផាន្នី មេបញ្ជាការរង ទទួលផែនកសាងកម្លាំង និងទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានក្រុមការងារទី១ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ និងត្រួតពិនិត្យវាយតម្លៃដោយផ្ទាល់ ចំពោះយោធិនដល់អាយុចូលសោធននិវត្តន៍ ឆ្នាំ២០២៦ និងឆ្នាំ២០២៥ ចុះ។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីចូលរួមពី លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ…
សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
ចេញផ្សាយ ពី P M C TV សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ តបតាមការអញ្ជើញរបស់ប្រធានក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) កងទ័ពភូមិភាគទី២ថៃ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ប្រធានក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៃយោធភូមិភាគទី៤…
កម្ពុជា និងកូរ៉េ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រ
ចេញផ្សាយ ពី P M C TV កម្ពុជា និងកូរ៉េ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រ នាព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ KIM Jina អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងឱកាសនៃជំនួប, លោកជំទាវអនុរដ្ឋមន្ត្រីទី២ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី…
ថ្ងៃនេះ ខ្ញុំបានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ
ចេញផ្សាយ ពី P M C TV នៅថ្ងៃនេះ ខ្ញុំបានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ។ ទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលត្រូវបានភ្ជាប់ឡើងវិញ នៅឆ្នាំ១៩៩៧ និងត្រូវបានដំឡើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០២៤ កាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ ជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនគួរឱ្យកត់សម្គាល់ ស្ទើរគ្រប់វិស័យ។ យើងក៏បានពិភាក្សាគ្នា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េ ហើយដែលបានសម្រេចនូវលទ្ធផលល្អជាផ្លែផ្កាជាច្រើនរួចមកហើយ។…
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងា
ចេញផ្សាយ ពី P M C TV លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌នៃប្រទេសទាំងពីរ បានរៀបចំកិច្ចប្រជុំលើកទី៣ តាមប្រព័ន្ធ VTC ដើម្បីបន្តពិភាក្សាលើខ្លឹមសារដែលនៅសេសសល់មួយចំនួននៃសេចក្ដីព្រាងនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) បន្ទាប់ពីកិច្ចប្រជុំលើកទី២ របស់ក្រុមការងារ JCTF កាលពីថ្ងៃទី៩…
បន្ថែមលើការផ្តល់ជំនួយសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងតម្រូវការបន្ទាន់របស់ប្រជាជន ASEAN បន្តផ្តោតលើការរៀបចំឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលកាន់តែមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ
ចេញផ្សាយ ពី P M C TV បន្ថែមលើការផ្តល់ជំនួយសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងតម្រូវការបន្ទាន់របស់ប្រជាជន ASEAN បន្តផ្តោតលើការរៀបចំឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលកាន់តែមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ សម្រាប់រយៈពេលវែង ទាំងក្នុងទីប្រជុំជន និងជនបទ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី ១៣ និង សន្និសីទនៃភាគីអាត់ម៊ែរ (AADMER) លើកទី ១៤…
សម្ដេចតេជោ ហ៊ុន សែន មិនបានបន្ទន់ជំហរទៅអង្វរថៃឱ្យបើកព្រំដែនជាមួយថៃនៅថ្ងៃទី២០ តុលា ដូចការចុះផ្សាយឡើយ
ចេញផ្សាយ ពី P M C TV សម្ដេចតេជោ ហ៊ុន សែន មិនបានបន្ទន់ជំហរទៅអង្វរថៃឱ្យបើកព្រំដែនជាមួយថៃនៅថ្ងៃទី២០ តុលា ដូចការចុះផ្សាយឡើយ អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធិរិទ្ធ បានច្រានចោលការលើកឡើងរបស់លោក Surasan Kongsiri អ្នកនាំពាក្យក្រសួងការពារជាតិថៃ ដែលបានថ្លែងនៅថ្ងៃនេះថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដាក់សម្ពាធឱ្យប្រទេសថៃបើកច្រកព្រំដែននៅថ្ងៃទី២០ តុលា ខាងមុខនេះ។ សូមបញ្ជាក់…
នៃការយាងសោយព្រះទីវង្គតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ
ចេញផ្សាយ ពី P M C TV ថ្ងៃនេះគឺជាខួប ១៣ឆ្នាំ(១៥ តុលា ២០១២ – ១៥ តុលា ២០២៥) នៃការយាងសោយព្រះទីវង្គតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ សូមគោរពដឹងគុណ និងចងចាំមិនភ្លេចនូវ ព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាបំផុតរបស់ព្រះអង្គ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុត…
ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីគូសបញ្ជាក់ការបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា នាព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥,
ចេញផ្សាយ ពី P M C TV ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីគូសបញ្ជាក់ការបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា នាព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Dato’ Sri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។…
