(ខេត្តបន្ទាយមានជ័យ)ព្រះធម្មវនវាសី ចន្ទ មុនី ព្រះសមុហ៍គណខេត្តកំពង់ឆ្នាំង និមន្ត សម្ភោធឆ្លងបណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ សាខាខេត្តបន្ទាយមានជ័យ

ចេញផ្សាយ ពី P M C TV
(ខេត្តបន្ទាយមានជ័យ)ព្រះធម្មវនវាសី ចន្ទ មុនី ព្រះសមុហ៍គណខេត្តកំពង់ឆ្នាំង និមន្ត សម្ភោធឆ្លងបណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ សាខាខេត្តបន្ទាយមានជ័យ។រសៀលថ្ងៃពុធ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព۔ស២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅវត្តចមសុទ្ធវាស (ហៅវត្តស្វាយចាស់) សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត រៀបចំកម្មវិធីបុណ្យសម្ភោធឆ្លងបណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ សាខាខេត្តបន្ទាយមានជ័យ និងផ្កាប្រាក់សាមគ្គី។ វិធីបុណ្យនេះមានការនិមន្តនិងអញ្ជើញជាអធិបតី ឯកឧត្តមប្លែក វារីប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវជ័យ ណារីអ៊ុំ រាត្រី ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា លោកស្រី យុាំង អ៊ុយលីន នាយិការអង្ការហ្វ្រា(FRA) ព្រះឧត្តមសីលញាណ ធុល សុធា ព្រះមេគុណខេត្តគណ:មហានិកាយ ព្រះមេគណខេត្តគណ:ធម្មយុត្តិកនិកាយ ព្រះបាឡាត់គណខេត្ត ព្រះសមណមុនី ជួប ពរ ព្រះវិន័យធរគណនិងជាព្រះចៅអធិការវត្តស្វាយចាស់ ព្រះធម្មធរគណខេត្ត ទីប្រឹក្សាមេគណខេត្ត ព្រះគ្រូអនុគណក្រុងស្រុកទាំង៩ ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ តាជី ដូនជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពុទ្ធបរិស័ទ ជិតឆ្ងាយយ៉ាងច្រើនកុះករ ពិធីបុណ្យកាត់ខ្សែបូ ថ្វាយគ្រឿងសក្ការ:បូជាថ្វាយព្រះពុទ្ធរូប ក្នងបណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ និងសម្តែងព្រះធម៌ទេសនា ប្រគេន ប្រគល់ជូនប័ណ្ណថ្លែងអំណរគុណ ដោយព្រះអង្គ ចន្ទ មុនី និងឧទ្ទិសបុណ្យកុសលផ្សាយមេត្តាធម៌និងថ្លែងអំណរគុណ។ អត្ថបទមាស ចន្នី រូបភាពលោកលី គង់ 🌐 ផេកមើលច្រើនទៀត📱Prum Meanchey TV Online📱កាសែត ព្រហ្មមានជ័យ

 

Leave a Reply

Your email address will not be published. Required fields are marked *