ចេញផ្សាយ ពី P M C TV
(ខេត្តបន្ទាយមានជ័យ)ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្ត អធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធដាក់អោយប្រីប្រាស់អគារសិក្សា០៧ខ្នង ២៧បន្ទប់ជាជំនួយរបស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូគ្រឹស្ទ។ ថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅភូមិកន្ត្រប់ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ លោក ហឿន វីរ: អភិបាលនៃគណ:អភិបាលស្រុក ព្រះនេត្រព្រះបានរៀបចំពិធីសម្ភោធអគារសិក្សា ០៧ខ្នង២៧ បន្ទប់ នៅក្នុងភូមិចំនួន៦ សាលាបឋមសិក្សាពពែល១ខ្នង៣បន្ទប់ សាលាបឋមសិក្សាសំរោង១ខ្នង៣បន្ទប់ សាលាបឋមសិក្សាស្រមោច ១ខ្នង៤បន្ទប់សាលាបឋមសិក្សាកន្ត្រប់១ខ្នង៦បន្ទប់ សាលាបឋមសារភូមិថ្មី១ខ្នង៣បន្ទប់ សាលាបឋមសិក្សាទឹកជោរ២ខ្នង៧បន្ទប់ ជាជំនួយរបសើសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូគ្រឹស្ទ មានលោកម៉ាក បូល័រ (Mark Bowler) និងភរិយា ជាតំណាង ពិធីនេះមានការអញ្ជើញចូលរួម ឯកឧត្តម លោកលោកស្រី លោកប្រធាន មន្ទីរជំនាញជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក នាយករដ្ឋបាល កងកម្លាំងទាំងបី តំណាងអង្គភាពដៃគូ លោក មេឃុំ ក្រុមប្រឹក្សាឃុំ នាយកសាលា នាយករដ្ឋបាល មេភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាលសិស្យ និងប្រជាពលរដ្ឋក្នុងភូមិយ៉ាងច្រើនកុះករ ។ក្នុងឱកាសនោះឯកឧត្តមអ៊ុំរាត្រី មានប្រសាសន៍សំណេះសំណាល សួរសុខទុក្ខ និងផ្តាំផ្ញើនូវអនុសាសន៍ដ៏មានអត្តន័យជូនអង្គពិធីទាំងមូលដោយភាពស្និទ្ធស្នាលដោយក្តីគោរពស្រលាញ់។ អត្ថបទ មាស ចន្នី រូបភាពលោកលី គង់ 🌐 ផេកមើលច្រើនទៀត📱Prum Meanchey TV Online📱កាសែត ព្រហ្មមានជ័យ

