សារអំពាវនាវ! ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានបណ្តាលឱ្យយោធិនមួយចំនួនត្រូវពលីនិងរងរបួស

ចេញផ្សាយ ពី P.M.C.TV សារអំពាវនាវ! ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានបណ្តាលឱ្យយោធិនមួយចំនួនត្រូវពលីនិងរងរបួស ក៏ដូចជាប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារក្លាយជាជនភៀសសឹកមិនអាចប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃបាន។ រាជរដ្ឋាភិបាលបានរៀបចំនិងកំពុងអនុវត្តនូវកញ្ចប់គោលនយោបាយសម្រាប់យោធិនពលីនិងរបួស ក៏ដូចជាផ្ដល់កិច្ចអន្តរាគមន៍គាំទ្រដល់បងប្អូនប្រជាជនដែលជាជនភៀសសឹក។ ដើម្បីចលនាការចូលរួមបន្ថែម ខ្ញុំសូមអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងតំបន់ប្រយុទ្ធ ក៏ដូចជាគ្រួសារយោធិនពលី យោធិនរងរបួស និងប្រជាពលរដ្ឋជាជនភៀសសឹកដោយសារការប្រយុទ្ធគ្នានៅពេលនេះ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគព្រមទាំងរបស់របរប្រើប្រាសចាំបាច់ជាច្រើនចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ

ចេញផ្សាយ ពី P.M.C.TV លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគព្រមទាំងរបស់របរប្រើប្រាសចាំបាច់ជាច្រើនចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃនៅក្នុងជំរំសុវត្ថិភាព។ នៅថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកចំនួន២.៤០០គ្រួសារស្មើនឹង៨.៣៣៥នាក់ដែលកំពុងប្រមូលផ្តុំនៅក្នុងមណ្ឌលសុវត្ថិភាពចំនួន៣ទីតាំងស្ថិតក្នុងខេត្តសៀមរាបរួមមាន៖មណ្ឌលសុវត្ថិភាពក្នុងបរិវេណវត្តខ្នារតេជោ ភូមិខ្នារ ឃុំជន្លាស់ដៃ ស្រុកក្រឡាញ់ ចំនួន ១.០០០ គ្រួសារស្មើនឹង៣.៨៦៨នាក់ មណ្ឌលសុវត្ថិភាពស្ថិតក្នុងបរិវេណវត្តចារឈូក ភូមិជូនស្វា ឃុំចារឈូក ស្រុកអង្គរជុំមានចំនួន៤០០គ្រួសារស្មើនឹង១.២៨៩នាក់ និងមណ្ឌលសុវត្ថិភាពស្ថិតក្នុងបរិវេណវត្តជ្រោយនាងបួន…

សមិទ្ធផលនៃគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់ ឯកឧត្តម ដូណាល់ ត្រាំ បានសង្រ្គោះជីវិតមនុស្សរាប់ពាន់ម៉ឺននាក់ពីសង្រ្គាមកម្ពុជានិងថៃ

ចេញផ្សាយ ពី P.M.C.TV សមិទ្ធផលនៃគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់ ឯកឧត្តម ដូណាល់ ត្រាំ បានសង្រ្គោះជីវិតមនុស្សរាប់ពាន់ម៉ឺននាក់ពីសង្រ្គាមកម្ពុជានិងថៃ ជាដំបូងខ្ញុំសូមអរគុណចំពោះ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានផ្តួចផ្តើមគំនិតដ៏ប្រពៃបង្កើតឲ្យមានបទឈប់បាញ់ និងសន្តិភាពរវាង កម្ពុជា និងថៃ ដែលគំនិតនេះគឺជាសមិទ្ធផលដ៏អស្ចារ្យបានជួយសង្រ្គោះជីវិតមនុស្សយ៉ាងច្រើនទាំងនៅកម្ពុជា និងថៃ។ ហើយក៏សូមអរគុណដល់ ឯកឧត្តមនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី អាន់វ៉ា អ៉ីប្រាហ៉ីម ដែលបានជួយរៀបចំទីកន្លែងកិច្ចប្រជុំ និងបង្កើតឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់នេះ ដែលកិច្ចព្រមព្រៀងឈប់បាញ់ និងសន្តិភាពនេះ កំពុងទទួលបានលទ្ធផលល្អ និងប្រកបដោយប្រសិទ្ធភាព។ ខ្ញុំក៏សូមអរគុណចំពោះមិត្តចិនដែលបានចូលរួមជួយ…

សូមនិយាយលេងបន្ធូរអារម្មណ៍ជាមួយបងប្អូនបន្តិច ដោយសារសមរភូមិមុខមានការធូរស្រាលបន្ទាប់ពីមានការឈប់បាញ់ ចាប់តាំងពីម៉ោង១២យប់មិញ

ចេញផ្សាយ ពី P.M.C.TV សូមនិយាយលេងបន្ធូរអារម្មណ៍ជាមួយបងប្អូនបន្តិច ដោយសារសមរភូមិមុខមានការធូរស្រាលបន្ទាប់ពីមានការឈប់បាញ់ ចាប់តាំងពីម៉ោង១២យប់មិញ តាមស្មារតីនៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃ ក្នុងកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីម្សិលមិញ។ ល្ងាចមិញជំនួយការខ្ញុំម្នាក់ផ្ញើសារប្រាប់ខ្ញុំថា គាត់ឃើញខ្ញុំដូចកើនអាយុ ៥ឆ្នាំ ក្នុង ៥ថ្ងៃនេះ ដោយសារឃើញមុខរៀងស្លក់ ហើយសក់ស្កូវច្រើន😅 មានម្នាក់ទៀតឱ្យយោបល់ថា ខ្ញុំគួរលាបសក់កុំឱ្យមើលទៅចាស់ពេក។ ខ្ញុំប្រាប់ថា អារម្មណ៍ពេលនេះអត់នៅជាមួយពណ៌សក់របស់ខ្ញុំទេ។ អារម្មណ៍របស់ខ្ញុំទាំងអស់នៅអំឡុងពេលនេះ គឺនៅជាប់ជាមួយនឹងកិច្ចការធំៗមួយចំនួន ÷ តាមដានស្ថានការណ៍សមរភូមិមុខ និងដោះស្រាយគាំទ្រដល់កងកម្លាំងរបស់យើងដែលកំពុងប្រយុទ្ធការពារបូរណភាពទឹកដី, រៀបចំគោលនយោបាយសម្រាប់យុទ្ធជនរបួស-ពលីឱ្យបានសមរម្យ, ដោះស្រាយសុខទុក្ខរបស់បងប្អូនជនភាសសឹករាប់សែននាក់, ដោះស្រាយបញ្ហាពលករដែលត្រឡប់មកវិញជាគំហុកពីប្រទេសថៃ។ល។ បញ្ហាគន្លឹះសម្រាប់ខ្ញុំក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺការស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ចប់ការប្រយុទ្ធគ្នាឱ្យបានឆាប់ជាទីបំផុត ដើម្បីជួយសង្គ្រោះជីវិតមនុស្សទាំងកងកម្លាំងប្រដាប់អាវុធនិងប្រជាជនស៊ីវិលដែលរស់ក្នុងតំបន់ប្រយុទ្ធគ្នា…

ក្រោយពីត្រឡប់មកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីចរចារការឈប់បាញ់ជាបន្ទាន់ រវាងកងទ័ពកម្ពុជានិងកងទ័ពថៃដោយជោគជ័យនៅប្រទេសម៉ាឡេស៊ី ខ្ញុំ

ចេញផ្សាយ ពី P.M.C.TV ក្រោយពីត្រឡប់មកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីចរចារការឈប់បាញ់ជាបន្ទាន់ រវាងកងទ័ពកម្ពុជានិងកងទ័ពថៃដោយជោគជ័យនៅប្រទេសម៉ាឡេស៊ី ខ្ញុំបានទទួលទូរសព្ទពីឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយឯកឧត្តមទាក់ទងមកផ្ទាល់ ដើម្បីអបអរសាទរនូវជោគជ័យនៃកិច្ចចរចារបញ្ចប់ការឈប់បាញ់គ្នាភ្លាមរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃកាលពីល្ងាចមិញនេះ។ ឯកឧត្តមចាត់ទុកកិច្ចការនេះជាកិច្ចការសំខាន់ហើយដែលឯកឧត្តមតាមដានដោយផ្ទាល់។ ខ្ញុំបានសម្ដែងការអរគុណសារជាថ្មីចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្ដួចផ្ដើមនិងជំរុញឲ្យមានការចរចារការឈប់បាញ់ឲ្យបានឆាប់រហ័ស និងឲ្យគោលការណ៍សហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីថ្ងៃនេះ។ ឯកឧត្តមយល់ថាដើម្បីឲ្យកិច្ចព្រមព្រៀងនេះអាចអនុវត្តទៅដោយពេញលេញនិងមាននិរន្តរភាព ចាំបាច់ត្រូវមានយន្តការតាមដាននិងត្រួតពិនិត្យការអនុវត្តរបស់ភាគីពាក់ព័ន្ធឱ្យបានច្បាស់លាស់ ដែលនេះក៏ជាចំណុចឯកភាពគ្នាមួយនៅក្នុងកិច្ចប្រជុំពិសេសផងដែរ។ ក្នុងន័យនេះ ឯកឧត្តមប្រធានាធិបតីបានឯកភាពឲ្យសហរដ្ឋអាមេរិកចូលរួមក្នុងដំណើរការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នា និងបន្តសហការជាមួយយន្តការដែលរៀបចំដោយម៉ាឡេស៊ី ដើម្បីត្រួតពិនិត្យឲ្យបានជោគជ័យ។ ឯកឧត្តមប្រធានាធិបតី Donald Trump ចាត់ទុកថាកិច្ចការងារនេះជាកិច្ចការពិសេសសំខាន់ដែលឯកឧត្តមចង់ឃើញនូវសន្តិភាពមួយដែលមានជាអចិន្ត្រៃយ៍រវាងប្រទេសទាំងពីរ។ 🌐 Hun…

ចូលរួមធ្វើសន្និសីទសាព័ត៌មាន ដែលបានបញ្ជាក់អំពីលទ្ធផលវិជ្ជមាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិសេសដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលសម្របសម្រួលដោយប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ

ចេញផ្សាយ ពី P.M.C.TV ចូលរួមធ្វើសន្និសីទសាព័ត៌មាន ដែលបានបញ្ជាក់អំពីលទ្ធផលវិជ្ជមាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិសេសដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលសម្របសម្រួលដោយប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន។ ប្រទេសម៉ាឡេស៊ី រសៀលថ្ងៃចន្ទ ទី២៨ កក្កដា ២០២៥ Holding a press conference to highlight the positive outcomes following the conclusion of the special meeting…

ជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាងខ្ញុំ និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម

ចេញផ្សាយ ពី P.M.C.TV ជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាងខ្ញុំ និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖ 1. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង24:00 ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025។  នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។ 2. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគទី4 និងទី5) នៅវេលាម៉ោង07:00 ថ្ងៃទី29 ខែកក្កដា…

ចូលរួមកិច្ចប្រជុំពិសេសនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ

ចេញផ្សាយ ពី P.M.C.TV ចូលរួមកិច្ចប្រជុំពិសេសនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះសហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជានិងថៃ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump។ ប្រទេសម៉ាឡេស៊ី រសៀលថ្ងៃចន្ទ ទី២៨ កក្កដា ២០២៥ Attend the special meeting in Kuala Lumpur hosted by Malaysia, co-organized by…

គណៈប្រតិភូកម្ពុជាបានមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាព និងត្រៀមលក្ខណៈចូលរួមកិច្ចប្រជុំពិសេស ដើម្បីសម្រេចឱ្យ

ចេញផ្សាយ ពី P.M.C.TV គណៈប្រតិភូកម្ពុជាបានមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាព និងត្រៀមលក្ខណៈចូលរួមកិច្ចប្រជុំពិសេស ដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជា និងថៃ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ក្រោមកិច្ចសម្របសម្រួលពីប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះ ប្រទេសអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងនៃប្រទេសចិន។ ប្រទេសម៉ាឡេស៊ី រសៀលថ្ងៃចន្ទ ទី២៨ កក្កដា ២០២៥.The Cambodian delegation arrived safely in Kuala Lumpur,…

ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំពិសេស នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់

ចេញផ្សាយ ពី P.M.C.TV ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំពិសេស នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជានិងថៃ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក។ កិច្ចប្រជុំពិសេសនេះ ត្រូវបានសម្របសម្រួលដោយប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះ ប្រទេសអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងនៃប្រទេសចិន។ រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី២៨ កក្កដា ២០២៥ Leading the Cambodian delegation to attend a special…