លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានផ្តល់ការបកស្រាយបំភ្លឺពាក់ព័ន្ធនឹងករណីប៉ះទង្គិចពាក្យសម្តីនៅប្រាសាទតាមាន់ធំ រវាងអ្នកទេសចរជនជាតិខ្មែរ និងទាហានថៃ៖

ចេញផ្សាយ ពី P.M.C.TV លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានផ្តល់ការបកស្រាយបំភ្លឺពាក់ព័ន្ធនឹងករណីប៉ះទង្គិចពាក្យសម្តីនៅប្រាសាទតាមាន់ធំ រវាងអ្នកទេសចរជនជាតិខ្មែរ និងទាហានថៃ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៣:២០នាទី ដោយសារអាកប្បកិរិយាមិនសមរម្យរបស់ទាហានថៃម្នាក់ដែលឈរជើងនៅច្រកទ្វារចូលប្រាសាទតាមាន់ធំ ស្ត្រីជាជនជាតិខ្មែរក៏មិនសប្បាយចិត្ត នាំទៅដល់ការភាន់ច្រឡំ និងការប៉ះទង្គិចពាក្យសម្តី ហើយទាហានថៃនោះក៏បានហាមឃាត់មិនឱ្យស្ត្រីជាជនជាតិខ្មែរឡើងទៅប្រាសាទ។ ដោយឃើញហេតុការណ៍នេះ ទាំងទាហានកម្ពុជា និងទាហានថៃជាច្រើននាក់ដែលកំពុងឈរជើងនៅប្រាសាទ ក៏បានរត់ទៅកាន់កន្លែងកើតហេតុ ប៉ុន្តែមិនមានប្រដាប់ដោយអាវុធអ្វីនោះទេ។ ភ្លាមៗនោះ មេបញ្ជាការនៃទាហានទាំងសងខាងក៏បានពិភាក្សាដោះស្រាយដោយសន្តិវិធី ហើយនាពេលនេះ…

ឧកញ្ញ៉ា អ៊ឹង វណ្ណម៉ៅ និង លោកគ្រូអោម សេងបូរ៉ា ព្រមទាំងសហការី បានយកគ្រឿងឧបភោគ បរិភោគនិងថវិការមួយចំនួនជូនកងទ័ពឈរជើងការពារព្រំដែនកម្ពុជានៅប្រាសាទតាមាន់

ចេញផ្សាយ ពី P.M.C.TV ឧកញ្ញ៉ា អ៊ឹង វណ្ណម៉ៅ និង លោកគ្រូអោម សេងបូរ៉ា ព្រមទាំងសហការី បានយកគ្រឿងឧបភោគ បរិភោគនិងថវិការមួយចំនួនជូនកងទ័ពឈរជើងការពារព្រំដែនកម្ពុជានៅប្រាសាទតាមាន់។ ថ្ងៃអង្គារ ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ដោយសារភាពតានតឹងកើនឡើងនៅតាមព្រំដែនដ៏ពិសេសរបស់យើង លោកអ៊ុក ពិសិទ្ធ ជាប្រធានសាខាបរិបូណ៍ លោកលី គង់អនុប្រធានសាខា អបដំណើរ ឯកឧត្តមបណ្ឌិត…

(ខេត្តបន្ទាយមានជ័យ)​សិក្ខាសាលាស្ដីពីយុទ្ធសាស្ត្រ (ប៥) របស់សហគ្រិន ដើម្បីបម្លែងបញ្ហាឲ្យទៅជាឱកាសក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ននិងអនាគត ក្រោមអធិបតីភាពអភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអមរាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ

ចេញផ្សាយ​ ពី​ P.M.C.TV (ខេត្តបន្ទាយមានជ័យ)​សិក្ខាសាលាស្ដីពីយុទ្ធសាស្ត្រ (ប៥) របស់សហគ្រិន ដើម្បីបម្លែងបញ្ហាឲ្យទៅជាឱកាសក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ននិងអនាគត ក្រោមអធិបតីភាពអភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអមរាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។នាព្រឹកថ្ងៃចន្ទ ៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅសាល ក នៃសាលាខេត្តបន្ទាយមានជ័យបានបើកសិក្ខាសាលាស្តីពីយុទ្ធសាស្ត្រ(ប៥) ក្រោមការបង្ហាត់បង្ហាញរបស់ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា មានការអញ្ជើញចូលរួមឯកឧត្តម លោកឧកញ៉ា លោក លោកស្រី សិក្ខាកាមមកពីផែនសហគ្រិនវ័យក្មេងមកពី រាជធានីភ្នំពេញនិងខេត្ត ព្រមទាំងសិក្សានុសិស្ស…

កម្រងរូបភាពបងប្អូនប្រជាពលរដ្ឋ ព្រមទាំង មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ គ្រប់ក្រសួងស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

ចេញផ្សាយ ពី P.M.C.TV កម្រងរូបភាពបងប្អូនប្រជាពលរដ្ឋ ព្រមទាំង មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ គ្រប់ក្រសួងស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានរួមគ្នាប្រារព្ធពិធីអបអរសាទរ ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំង ឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមរយៈការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក ព្រមៗគ្នានៅគ្រប់ទីកន្លែង នៅវេលាម៉ោង ៧:០០ព្រឹក នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥…

ចេញផ្សាយ ពី P.M.C.TV អបអរសាទរ ការចុះបញ្ជីបូជនីយដ្ឋាន​​ចង​ចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព

ចេញផ្សាយ ពី P.M.C.TV អបអរសាទរ ការចុះបញ្ជីបូជនីយដ្ឋាន​​ចង​ចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង វេលាម៉ោង ៥:៣៥នាទីរសៀល និងវេលាម៉ោង១០:៣៥នាទីយប់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ការចុះបញ្ជីបូជនីយដ្ឋាន​​ចង​ចាំនៃកម្ពុជា មានគោលបំណងការពារបូជនីយដ្ឋានចងចាំនៃកម្ពុជា និងគាំទ្រដល់ដំណើរការរៀបចំដាក់ទីតាំងចំនួនបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមាន អតីតមន្ទីរឃុំឃាំង១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)។ ១១ កក្កដា…

អនុមោទនា បុណ្យចូលព្រះវស្សាពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា

ចេញផ្សាយ ពី P.M.C.TV អនុមោទនា បុណ្យចូលព្រះវស្សាពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាស្លាដក់ អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។ ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនាថ្ងៃ ១រោច ខែអាសាធ ដែលពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់បងប្អូននិងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែទៀនវស្សា សំពត់ ស្លាដក់ និងសម្ភារប្រើប្រាស់ផ្សេងៗ ជុំវិញព្រះវិហារ ហើយបន្ទាប់មក ព្រះសង្ឃសម្តែងធម៌ទេសនា និងវេរទៀនវស្សា…

ក្រុមហ៊ុន VINCI Airports ចាប់អារម្មណ៍ពង្រីកការវិនិយោគលើវិស័យគន្លឹះនៅកម្ពុជា នាព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥

ចេញផ្សាយ ពី P.M.C.TV ក្រុមហ៊ុន VINCI Airports ចាប់អារម្មណ៍ពង្រីកការវិនិយោគលើវិស័យគន្លឹះនៅកម្ពុជា នាព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Nicolas NOTEBAERT ប្រធានក្រុមហ៊ុន VINCI Airports និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតីដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក…

កម្ពុជា បាន និងកំពុងពង្រឹង ភាពជាម្ចាស់លើការតាក់តែងច្បាប់ ដោយខ្លួនឯង ដើម្បីខ្លួនឯង ជាមួយការធានាបាននូវសង្គតិភាព និង សមានគតិភាព

ចេញផ្សាយ ពី P.M.C.TV កម្ពុជា បាន និងកំពុងពង្រឹង ភាពជាម្ចាស់លើការតាក់តែងច្បាប់ ដោយខ្លួនឯង ដើម្បីខ្លួនឯង ជាមួយការធានាបាននូវសង្គតិភាព និង សមានគតិភាព រវាងគុណតម្លៃប្រវត្តិសាស្រ្តកម្ពុជា និងគុណតម្លៃសកល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុង ពិធីប្រកាសដាក់ឱ្យអនុវត្ត “ក្របខ័ណ្ឌយុទ្ធសាស្រ្តនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល” នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ថា៖ កម្ពុជាបានផ្លាស់ប្តូរពីការពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ស្ទើរតែទាំងស្រុង ក្នុងការកសាងច្បាប់ មកកាន់ភាពជាម្ចាស់…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយ លោក Nicolas NOTEBAERT នាយកប្រតិបត្តិក្រុមហ៊ុន

ចេញផ្សាយ ពី P.M.C.TV សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយ លោក Nicolas NOTEBAERT នាយកប្រតិបត្តិក្រុមហ៊ុន VINCI Concessions, ប្រធានក្រុមហ៊ុន VINCI Airports និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្រុមហ៊ុន VINCI មានមូលដ្ឋាននៅប្រទេសបារាំង ជាក្រុមហ៊ុនឈានមុខគេនៅអឺរ៉ុប ធ្វើអាជីវកម្មលើវិស័យ អាកាសយានដ្ឋាន ផ្លូវដែក ផ្លូវល្បឿនលឿន ស្ពាន…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមប្រកាសដាក់ឱ្យអនុវត្ត ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់ របស់រាជរដ្ឋាភិបាល

ចេញផ្សាយ ពី P.M.C.TV សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមប្រកាសដាក់ឱ្យអនុវត្ត ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់ របស់រាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បាននិងកំពុងបន្តការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការងារកែទម្រង់សំខាន់ៗជាច្រើន ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាជន។ ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ត្រូវបានបង្កើតឡើងស្របតាមស្ថានភាពបច្ចុប្បន្ននៅកម្ពុជា គុណតម្លៃប្រវត្តិសាស្ត្រ ឧត្តមានុវត្តន៍អន្តរជាតិ ក្នុងគោលបំណងពង្រឹងនិងលើកកម្ពស់គោលការណ៍នីតិរដ្ឋ សន្តិសុខ គតិយុត្ត ព្រមទាំងគុណភាព និងប្រសិទ្ធភាពនៃច្បាប់ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយមោទនភាពជាតិ តាមរយៈការកសាងជាតិមួយដ៏រឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព។ វិមានសន្តិភាព…