ចេញផ្សាយ ពី P M C TV
ពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម លៀម សុដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ ថ្ងៃសុក្រ ១១ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៥ នៅបរិវេណ វត្តមុន្នីសោភ័ណស្វាយថ្មី(វត្តតាហី)ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ មន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់និងសូរិយោដីខេត្ត រៀបចំពិធីបិទផ្សាយ ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីជូនបងប្អូនប្រជាពលរដ្ឋ។ពិធីនេះមានការអញ្ជើញចូលរួម លោកមាស តារ៉ា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និង សុរិយាដី ខេត្តបន្ទាយមានជ័យ អភិបាលរងក្រុងសេរីសោភ័ណ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព នៅក្នុងក្រុង ព្រមទាំងប្រជាពលរដ្ឋនៅក្នុងក្រុងសិរីសោភ័ណ។ សូមបញ្ជាក់ការបិទផ្សាយ នេះមានចំនួន ២ ភូមិ លើក្បាលដីសរុបចំនួន ២៣៤៤ ក្បាលដីនាពេលនេះ។ ក្នុងឱកាសនេះ ឯកឧត្តមលៀម សុដា អភិបាលរងខេត្ត មានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខនិងពន្យល់ណែនាំ អំពីការពិនិត្យនូវឯកសារ ជូនប្រជាពលរដ្ឋ ពួកគាត់ដែលបានចូលរួមមានការសប្បាយចិត្តរីករាយដោយបាន អាជ្ញាធ ប្រធានមន្ទីរ បានរៀបចំធ្វើប្លង់ជូនពួកគាត់។ អត្ថបទដោយមាស ចន្នី រូបភាពលោកលី គង់

