រូបភាពដែលពោរពេញដោយសម្លេងឈឺចាប់របស់ប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៣

ចេញផ្សាយ ពី P M C TV
រូបភាពដែលពោរពេញដោយសម្លេងឈឺចាប់របស់ប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ ដែលប្រទេសកម្ពុជា និងទូទាំងពិភពលោក ចង់បានសន្ដិភាពពិតប្រាកដ។ ទោះបីស្ថិតក្នុងការអនុវត្តបទឈប់បាញ់ក៏ដោយ សកម្មភាពនានាពីភាគីថៃ ក្នុងការបំពាន មិនគោរពច្បាប់អន្តរជាតិ និងកិច្ចចរចារ ដែលបានព្រមព្រៀងគ្នារវាង កម្ពុជា-ថៃ នៅតាមបណ្តោយព្រំដែន តាមរយៈការរាយលួសបន្លា ការហ៊ុំព័ទ្ធយកដីភូមិ-ចំការ និងបង្កការរំខានជាច្រើន លើប្រជាពលរដ្ឋខ្មែរ ដោយប្រើនូវផែនទីឯកតោភាគីខុសច្បាប់របស់ខ្លួន។ កម្ពុជាបានបង្ហាញជាសក្ខីភាព ច្បាស់លាស់នូវភាពអត់ធ្មត់ និងការប្តេជ្ញាចិត្តមិនងាករេ ក្នុងការដោះស្រាយជម្លោះ តាមផ្លូវសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

Leave a Reply

Your email address will not be published. Required fields are marked *