សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥

ចេញផ្សាយ ពី P M C TV
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:១៥នាទីល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ – ម៉ោង ១៧:១៥នាទី យោធាថៃបានចាប់ផ្តើមប្រើប្រាស់រថក្រោះ និងកម្លាំងថ្មើរជើងចូលភូមិសាស្ត្រវាលឥន្ទ្រី, ចំការចេក, ៥មករា និងសំបុកឃ្មុំ។ – ម៉ោង ២៣:០០នាទី យោធាថៃបានប្រើប្រាស់រថក្រោះបាញ់ប្រមាណ ២០គ្រាប់ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ – ចាប់ពីម៉ោង ៦:១៥នាទី ដល់ម៉ោង ៧:០០នាទី យោធាថៃបានចាប់ផ្ដើមប្រើប្រាស់កាំភ្លើងធំយ៉ាងសន្ធាប់និងបានបាញ់កាំភ្លើងបំពាក់លើរថក្រោះបាញ់បុកបន្ថែម ព្រមទាំងប្រើប្រាស់ដ្រូនអត្តឃាតនៅភូមិសាស្ត្រប្រាសាទព្រះវិហារ។ – ចាប់ពីម៉ោង ៧:៤០នាទី ដល់ម៉ោង ១០:០០នាទី យោធាថៃបានបន្តបាញ់ផ្លោងពីចម្ងាយចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ – ចាប់ពីម៉ោង ៩:២៤នាទី ដល់ម៉ោង ១០:០០នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាមាន់។ – ម៉ោង ៩:៥០ យោធាថៃបានប្រើប្រាស់យន្តហោះស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្ត្រប្រាសាទតាមាន់។ – ម៉ោង ១១:០០នាទី យោធាថៃបានបង្កើនការបាញ់យ៉ាងសន្ធប់បន្ថែមលើភូមិសាស្ត្រប្រាសាទតាមាន់។ – ម៉ោង ១២:០០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងប្រភេទ ១៥៥ម.ម និងប្រភេទកាំជ្រួចហ្វូង DTI-2 ពីចម្ងាយចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ – ម៉ោង ១:២០នាទី យោធាថៃបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក និងបានបន្តបាញ់ផ្លោងកាំភ្លើងធំ, កាំជ្រួចហ្វូង DTI-2 ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ និងភូមិសាស្ត្រអូរស្មាច់ ខេត្តឧត្តរមានជ័យ។ – ចាប់ពីម៉ោង ១៥:០០នាទី ដល់ម៉ោង ១៧:០០នាទី យោធាថៃបានបាញ់កាំជ្រួចហ្វូងប្រភេទ DTI-2 និងSR4 មកលើប្រាសាទព្រះវិហារ, ភ្នំខ្មោច, ជាំតែ, គោល៨ ព្រមទាំងវាយប្រហារចូលដល់ទីប្រជុំជនរបស់ស្រុកស្រអែម, ពាក់ស្បែក ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ និងបានបាញ់ផ្លោងពីចម្ងាយចូលភូមិសាស្ត្រអូរស្មាច់ ខេត្តឧត្តរមានជ័យ។ – ចាប់ពីម៉ោង ១៦:០០នាទី ដល់ម៉ោង ១៧:០០នាទី យោធាថៃបានបន្តបាញ់កាំភ្លើងធំ, កាំជ្រួចហ្វូង DTI-2 មកលើភូមិសាស្ត្រប្រាសាទព្រះវិហារ, ភ្នំខ្មោច, ជំាតែ និងគោល៨ ព្រមទាំងបានបាញ់កាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាមាន់ និងដំណាក់ស្តេច។ ២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ – ម៉ោង ១៧:១៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្រ្តភូមិជោគជ័យ។ – ចាប់ពីម៉ោង ១៧:៤០នាទីល្ងាច ថ្ងៃទី២៤ ដល់ម៉ោង ៦:១៣នាទី ថ្ងៃទី២៥ យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។ – ចាប់ពីម៉ោង ១៩:០០នាទី ដល់ម៉ោង ២០:៣៥នាទី យោធាថៃបានបាញ់ផ្លោងគ្រាប់ភ្លើងបំភ្លឺចំនួន ៤គ្រាប់លើភូមិសាស្ត្របឹងត្រកួន។ – ម៉ោង ១៩:១៥នាទី យោធាថៃបានបាញ់ផ្លោងចូលខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។ – ម៉ោង ១៩:១៧នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុនៅភូមិសាស្ត្រស្រុកសំឡូត។ – ចាប់ពីម៉ោង ២០:២២នាទី រហូតដល់ម៉ោង ២១:២៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់លើភូមិសាស្ត្រអូរភ្លុកដំរី។ – ចាប់ពីម៉ោង ២២:១០នាទីយប់ ថ្ងៃទី២៤ ដល់ម៉ោង ៥:៣៥នាទីព្រឹក ថ្ងៃទី២៥ យោធាថៃបានបន្តបាញ់ផ្លោងចំនួន ១៥គ្រាប់ចូលភូមិសាស្ត្របឹងត្រកួន ដើម្បីបំផ្លិចបំផ្លាញ និងកម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោល និងអមនុស្សធម៌ ព្រោះយោធាថៃយកទីតាំងស៊ីវិលធ្វើជាគោលដៅបាញ់ប្រហារ។

Leave a Reply

Your email address will not be published. Required fields are marked *