ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ – ម៉ោង ៥:៣៥នាទីទៀបភ្លឺភ្លាម យោធាថៃបានចាប់ផ្តើមបន្តការវាយប្រហារ ដោយធ្វើសកម្មភាពបាញ់ផ្លោងចូលភូមិសាស្រ្តឃុំស្វាយចេក និងភូមិសាស្ត្របឹងត្រកួនទៅតាមផែនការ

ចេញផ្សាយ ពី P M C TV
ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ – ម៉ោង ៥:៣៥នាទីទៀបភ្លឺភ្លាម យោធាថៃបានចាប់ផ្តើមបន្តការវាយប្រហារ ដោយធ្វើសកម្មភាពបាញ់ផ្លោងចូលភូមិសាស្រ្តឃុំស្វាយចេក និងភូមិសាស្ត្របឹងត្រកួនទៅតាមផែនការនៃការឈ្លានពានបូរណភាពទឹករបស់កម្ពុជា។ – ចាប់ពីម៉ោង ៦:១៣នាទី ដល់ម៉ោង ១៥:៣៥នាទី យោធាថៃបានបាញ់ផ្លោងប្រមាណ ១២៥គ្រាប់ចូលភូមិសាស្ត្រភូមិព្រៃចាន់។ – ចាប់ពីម៉ោង ៦:១៨ ដល់ម៉ោង ៦:៤៨នាទី យោធាថៃបានបាញ់ផ្លោងចំនួន ២គ្រាប់ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ – ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១៦:០០នាទី យោធាថៃបានបាញ់ផ្លោងប្រមាណ ៥០គ្រាប់ចូលភូមិសាស្ត្រស្រុកថ្មពួក។ – ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១៦:០០នាទី យោធាថៃបានបាញ់កាំភ្លើងធំចំនួន ៩៩គ្រាប់, ផ្សែងពុល និងបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជាចំនួន ៤លើកក្នុងភូមិសាស្ត្រភូមិជោគជ័យ។ – ចាប់ពីម៉ោង ៩:៥៨នាទី ដល់ម៉ោង ១៥:១១នាទី  យោធាថៃបានបាញ់ផ្លោងប្រមាណ ៥០គ្រាប់ចូលភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង។ – ម៉ោង ១៦:៥៥នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះ និងរថពាសដែកបានព្យាយាមរុលចូលភូមិសាស្ត្រចំការគ ឃុំស្វាយចេក ខេត្តបន្ទាយមានជ័យ។ កងកម្លាំងរបស់កម្ពុជាបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

Leave a Reply

Your email address will not be published. Required fields are marked *