ចេញផ្សាយ ពី P M C TV
ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាព បើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ (PIM) ឆ្នាំ២០២៦ ។ ថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទីម០៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំធំនៃសាលាខេត្តបន្ទាយមានជ័យរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ (PIM) ពិធីនេះមានការអញ្ជើញចូលរួម លោកនាយក-នាយករងរដ្ឋបាលខេត្ត នាយក នាយករង ទីចាត់ការផែនការ និងវិនិយោគ ប្រធានការរិយាល័យគាំទ្រមូលដ្ឋាន មន្ត្របច្ចេកទេស (TSO) តំណាងប្រធានរតនាគាខេត្ត ប្រធានមន្ទីរ ប្រធានការិយាល័យផែនការគាំទ្រឃុំ សង្កាត់ មេឃុំ/ចៅសង្កាត់ ស្មៀន ជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់ អ្នកទទួលការ មន្ត្រីទីចាត់ការផែនការនិងវិនិយោគ សរុប២៧២នាក់។ ដោយអត្ថបទ មាស ចន្នី រូបភាពដោយលោកលី គង់ 🌐 ផេកមើលច្រើនទៀត📱Prum Meanchey TV online📱កាសែត ព្រហ្មមានជ័យ

