ចេញផ្សាយ ពី P M C TV
(ខេត្តបន្ទាយមានជ័យ) មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត បានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ ។ នៅរសៀលថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ទីរ រៀបចំដែនដីនគរូបនីយកម្ម ខេត្តបន្ទាយមានជ័យបានរៀបចំប្រជុំបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ លើការការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ពិធីនេះប្រារពនៅវត្តស្រះកណ្តាលខ្ចាស់ក្រោមអធិបតីភាពលោកលៀម សុដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រីអភិបាលនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមលោកប្រធានមន្ទីរ អនុប្រធាន កងកំលាំងទាំបី មន្ត្រីដែលពាក់ពាន់ និងបងប្អូនប្រជាពលរដ្ឋដែលទទួលផល់ សរុបចំនួនប្រមានជិត ២០០០ នាក់ មកពីភូមិខ្វាវនិងភូមិត្បែងក្នុងឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ អត្ថបទមាស ចន្នី រូបភាពលោកលី គង់ 🌐 ផេកមើលច្រើនទៀត📱Prum Meanchey TV online📱កាសែត ព្រហ្មមានជ័យ

