(ខេត្តបន្ទាយមានជ័យ)ស្នងការដ្ឋាននគរបាលខេត្ត រៀបចំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រិត្យ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ

ចេញផ្សាយ ពី P M C TV
(ខេត្តបន្ទាយមានជ័យ)ស្នងការដ្ឋាននគរបាលខេត្ត រៀបចំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រិត្យ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ។ នៅព្រឹកថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំនៃសាលាខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យ លេខ០៣ អនក្រ បក ចុះថ្ងៃទី១៨ ខែវិច្ឆិការ ឆ្នាំ២០២៤ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ក្រោមអធិបតីភាព លោកប្រាក់ ប៉ូលី អភិបាលរងខេត្ត តំណាងដ៏ខ្ពស់ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួម នាយករដ្ឋបាលខេត្ត តំណាងស្នងការខេត្ត តំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងអភិបាលក្រុងប៉ោយប៉ែត អាជីវករ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និង គ្រឹះស្ថានឯកជន ប្រមាណ៦០០នាក់អញ្ជើញមកពី ក្រុង ស្រុកទាំង៩ ពិធីនេះគោលបំណង ការគ្រប់គ្រង សន្តិសុខ សុវត្ថិភាព។ អត្ថបទមាស ចន្នី រូបភាពលោកលី គង់🌐 ផេកមើលច្រើនទៀត📱Prum Meanchey TV online📱កាសែត ព្រហ្មមានជ័យ

Leave a Reply

Your email address will not be published. Required fields are marked *