ចេញផ្សាយ ពី P M C TV
(ខេត្តបន្ទាយមានជ័យ)មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បើកកិច្ចប្រជុំផ្សព្វផ្សាយ សាររាចរ ណែនាំ ស្តីពី ការអនុវត្តច្បាប់ហិរញ្ញវត្ថុ សម្រាប់គ្រប់គ្រង ឆ្នាំ២០២៦ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ រសៀលថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំធំ នៃសាលា ខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយសាររាចរណែនាំស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មានការអញ្ជើញចូលរួម លោកបឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្ត តំណាងរតនាគារខេត្ត មន្ត្រី ប្រធានមន្ទី អង្គភាព ប្រធាន អនុប្រធានមន្ទីរ មន្ត្រីមន្ទីរ អភិបាលក្រុង ស្រុក អភិបាលរង ក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្នៀនឃុំ ស្មៀនសង្កាត់ ផ្នែកហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ ជុំវិញខេត្តទាំង៦៧ ។ ពិធីសារាចរណែនាំលេខ០២២សហវ ស រ ណ អហក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦របស់រដ្ឋបាលក្រោមជាតិ។កិច្ចបញ្ចប់នៃអង្គពិធី ឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តផ្តល់អនុសាសប្រកបដោយអត្តន័យនិងមានខ្លឹមសារបិទអង្គពិធី។ អត្ថបទមាស ចន្នី រូបភាពលោកលី គង់ 🌐 ផេកមើលច្រើនទៀត📱Prum Meanchey TV online📱កាសែត ព្រហ្មមានជ័យ

