អបអរសាទរ ខួបទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ៖ «លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិត វ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម

ចេញផ្សាយ ពី P.M.C.TV
អបអរសាទរ ខួបទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ៖ «លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិត វ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាពនិងភាពធន់» ការប្រារព្ធទិវាកុមារអន្តរជាតិនេះឡើង គឺដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេស ការបង្ការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ពលកម្មកុមារ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដោយ ជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីហានិភ័យ ការគំរាមកំហែង ការកេងប្រវញ្ច និងការរំលោភបំពាននានា គ្រប់ទម្រង់បានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យកុមាររស់នៅនិងអភិវឌ្ឍដោយសុខដុមរមនាក្រោម ម្លប់សន្តិភាព។
ជាការពិតណាស់ កុមារគឺជាធនធានដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល បានកំណត់យក «មនុស្ស» ជាវិស័យអាទិភាពចម្បងបំផុត ហេតុនេះ ការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយ សក្តានុពលសម្រាប់ការអភិវឌ្ឍកម្ពុជានាពេលអនាគត។ ១២ មិថុនា ២០០១ ~ ១២ មិថុនា ២០២៥
Celebrating the 24th anniversary of the World Day Against Child Labor on June 12, under the theme “Promoting Decent Work for Young Workers in All Production Chains to Ensure Sustainable Growth and Resilience.” The celebration of International Children’s Day commemorates the implementation of children’s fundamental rights. It highlights the government’s commitment to addressing children’s challenges, particularly in preventing and responding to violence against children, child labor, and online safety. With total peace, this encompasses supporting children who are victims and those at risk of various threats, exploitation, and abuse, in a timely and effective manner, ensuring that children can live and develop harmoniously. Indeed, children represent an essential resource for national development. The Royal Government of Cambodia’s Pentagonal Strategy Phase-1 has identified “people” as the foremost priority sector. Consequently, prioritizing the well-being, safety, and development of children is a critical component of cultivating human capital, which holds significant potential for the future growth of Cambodia. June 12, 2001 ~ June 12, 2025 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Leave a Reply

Your email address will not be published. Required fields are marked *