ចេញផ្សាយ ពី P.M.C.TV
(ខេត្តបន្ទាយមានជ័យ)ពិធីសំណេះសំណាលសួរសុខទុក្ខ គ្រួសារ អតីតយុទ្ធជន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ។ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ៣៥៦៩ ត្រូវនិងថ្ងៃទី ១១ ខែមិថុនាឆ្នាំ ២០២៥នៅសាលប្រជុំ(ធំ)នៃសាលាខេត្តបន្ទាយមានជ័យ ឯកឧត្តម សាយ សំអាល់ ឧបរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ជាអធិបតីភាពសំណេះសំណាលសួរសុខទុក្ខ គ្រួសារអតីតយុទ្ធជន មកពីស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យមានការអញ្ជើញចូលរួម ឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី ប្រធាន អនុប្រធាន មន្ត្រី មន្ទីររៀបចំដែនដី នគររូបនីយកម្ម និង សំណង់ខេត្ត អញ្ជើញចូលរួម។ ដោយមាស ចន្នី រូបភាពដោយលោកលី គង់