ចេញផ្សាយ ពី P.M.C.TV
(ខេត្តបន្ទាយមានជ័យ)ឯកឧត្តម ផាន់ ចាន់ថុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពកិច្ចប្រជុំត្រួតពិនិត្យនិងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថភាព ឆមាសទី១។ ថ្ងៃសុក្រ ៨រោច ខែអាសាឍ ឆ្នាំម្សាញ់ ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំ(ក)នៃសាលាខេត្តបន្ទាយមានជ័យ បាននរៀបចំកិច្ចបូកសរុបលទ្ធផលអនុវត្ត ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពដោយមានការអញ្ជើញចូលរួមឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរដ្ឋបាលខេត្ត កងកំលាងទាំងបី អភិបាល ក្រុង ស្រុក ប្រធានឃុំឃុំ ចៅសង្កាត់ ជុំវិញ ខេត្ត សរុប២១៥នាក់។ អង្គពិធីទាំងមូលឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តអញ្ជើញមានមតិស្វាគមន៍កិច្ចបន្ទាប់លោកឃូ ពៅ អភិបាលរងខេត្តអានរបាយការណ៍សង្ខេប។ កិច្ចបន្ត ឯកឧត្តមផាន់ ចាន់ផុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃឯកឧត្តមមានប្រសាសន៍សំណេះសំណាលនិងផ្តាំ ផ្ញើ ជូនមន្ត្រីដែលពាក់ពាន់ នៅក្នុងខេត្តមន្ទាយមានជ័យ។ ដោយមាសចន្នី លោកលី គង់