ចេញផ្សាយ ពី P.M.C.TV
ឯកឧត្តមឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត អញ្ជើញអធិបតីភាពប្រជុំបូកសរុបសកម្មភាពលទ្ធផលការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានប្រចាំឆមាសទី១និងទិសដៅបន្ត(ខេត្តបន្ទាយមានជ័យ)។ រសៀលថ្ងៃសៅរ៍ ៩រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំ(ធំ)នៃសាលាខេត្តបន្ទាយមានជ័យបើកកិច្ចប្រជុំបូកសរុបសកម្មភាពនិងលទ្ធផលការងារចុះមូលដ្ឋានរបស់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យប្រចាំឆមាសទី១ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត មានការអញ្ជើញចូលរួម ឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំងបី ប្រធានអនុប្រធាន មន្ទី រដ្ឋបាល ក្រុង សង្កាត់ ឃុំ ជុំវិញខេត្តជិត១០០០នាក់។ ក្នុងអង្គពិធីឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តនិងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឡើងមានមតិស្វាគមន៍និងអានរបាយការណ៍ និងចាក់បញ្ចាំងសកម្មភាពឯកសារចុះមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាល ជូនអង្គពិធី។អង្គពិធីទាំងមូល ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ មានប្រសាសន៍និងដឹកនាំអង្គពិធី ផ្ដាំផ្ញើ និង ផ្ដល់អនុសាសន៍ ណែនាំដ៏មានអត្ថន័យ។ ដោយមាស ចន្នី លោកលី គង់