លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានបន្តដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី លោកវរសេនីយ៍ត្រី លៀម សំពៅមាស ជាមន្រ្តីប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអានសេះ

ចេញផ្សាយ ពី P.M.C.TV
លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានបន្តដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី លោកវរសេនីយ៍ត្រី លៀម សំពៅមាស ជាមន្រ្តីប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអានសេះ នៃវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ ៧៩៣ នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងខណៈពេលដ៏សោកសង្រេងប្រកបដោយក្តីទុក្ខព្រួយនេះ លោកជំទាវបណ្ឌិត ក៏បានពាំនាំនូវសាររំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការដឹងគុណនូវវីរភាពនេះ ជូនដល់ក្រុមគ្រួសារនៃយុទ្ធជនពលី រួមជាមួយនឹងអំណោយគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយជីវភាពគ្រួសារ។ ព្រមជាមួយគ្នានេះ​ ដោយសារកង្វះខាតថវិកាសាងសង់លំនៅឋាន លោកជំទាវបណ្ឌិត បានសម្រេចផ្តល់ជូនផ្ទះថ្មីមួយខ្នង លើទីតាំងដីដែលពុកម៉ែបានចែកឱ្យ ជូនដល់ក្រុមគ្រួសារយុទ្ធជនពលី។ លើសពីនេះ លោកជំទាវបណ្ឌិត ពិនិត្យលទ្ធភាពដើម្បីបញ្ចូលក្របខណ្ឌនគរបាលការពារព្រំដែនគោកជូនដល់លោកស្រី យ៉ុន សុភក្ត្រ ដែលត្រូវជាភរិយា និងផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជូនដល់កូនស្រីយុទ្ធជនពលី ក្រោយបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិផងដែរ។ រសៀលថ្ងៃអាទិត្យ ទី៣ សីហា ២០២៥ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram  🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Leave a Reply

Your email address will not be published. Required fields are marked *