លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានបន្តដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធពលី លោកអនុសេនីយ៍ឯក ពោ វ៉ៃ ស្ថិតនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ

ចេញផ្សា ពី P.M.C.TV
លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានបន្តដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធពលី លោកអនុសេនីយ៍ឯក ពោ វ៉ៃ ស្ថិតនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានបម្រើការងារនៅកងពលតូចលេខ៨ កងពលធំលេខ៣ ខេត្តព្រះវិហារ ដោយបានពលីក្នុងសមរភូមិភ្នំទ្រព្យ។ លោកជំទាវបណ្ឌិត បានចូលរួមរំលែកទុក្ខដ៏សោកសៅ និងពាំនាំនូវសាររំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការចងចាំនូវវីរភាពនេះ ជូនដល់ក្រុមគ្រួសារនៃយុទ្ធជនពលី រួមជាមួយនឹងអំណោយគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភមួយចំនួន ដើម្បីដោះស្រាយជីវភាពគ្រួសារ។ ដោយសារតែក្រុមគ្រួសារមានជីវភាពខ្វះខាត និងខ្វះទីជម្រក លោកជំទាវបណ្ឌិត បានសម្រេចផ្តល់ជូនដីទំហំ ៤.៥ម៉ែត្រគុណនឹង ១៥ម៉ែត្រ ដោយសាងសង់ផ្ទះថ្មីជូនមួយខ្នង នៅស្រុកកំណើត ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ បន្ថែមពីនេះ លោកជំទាវបណ្ឌិត ក៏បានផ្តល់ជូននូវអាហារូបករណ៍ពីថ្នាក់ទុតិយភូមិ ដល់ថ្នាក់ឧត្តមសិក្សា ដល់កូនស្រីពៅ អាយុ ១៥ឆ្នាំ ដើម្បីអាចត្រឡប់មកសិក្សារៀនសូត្រឡើងវិញ។ លើសពីនេះទៅទៀត សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏នឹងផ្តល់ជូនក្របខណ្ឌកងយោធពលខេមរភូមិន្ទជូនដល់កូនស្រីច្បង អាយុ ២១ឆ្នាំ ដែលមានឧបនិស្ស័យចង់ក្លាយជានាយទាហានដូចឪពុកផងដែរ។ រសៀលថ្ងៃអាទិត្យ ទី៣ សីហា ២០២៥ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Leave a Reply

Your email address will not be published. Required fields are marked *